មួយគូរទៀតហើយ! វ័យកំពុងពេញរៀន ដឹកដៃគ្នាចូលរោងការក្លាយជាប្ដីប្រពន្ធបាត់ ឯអ្នកកំដរវិញសុទ្ធតែក្មេងៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលថ្មីៗនេះ មហាជនកំពុងផ្ទុះការចាប់អារម្មណ៍ ទៅលើកូនកំលោះ កូនក្រមុំ មួយគូ រៀបការជាមួយគ្នាទាំងអាយុក្មេងវ័យ ដែលមហាជននាំគ្នាសង្ស័យថាមិនទាន់គ្រប់អាយុ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម គណនីហ្វេសប៊ុកឈ្មោះ Boy Kaka បានបង្ហោះរូបភាពកូនកម្លោះកូនក្រមុំមួយគូ មានវ័យក្មេងៗ ថតឈុតរៀបការនិងគ្នា ដោយបង្ហោះនូវសារថា « អ៊ីជូនពរក្មួយ​​ឱ្យស្រលាញ់គ្នាដល់ចាស់នឹងរកស៊ីមានបាន » តាមរយៈរូបភាពនោះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល នាំគ្នាបញ្ចេញមតិជាច្រើនថា «ក្មេងៗម្លេះ? » ឯអ្នកខ្លះទៀត បានខំមិនទៅលើរូបភាពថា « មិនដឹងការហើយរកស៊ីអីទេ ខ្ញុំសរសើរហើយ ដែលឳពុកម្ដាយបណ្ដោយឱ្យកូនរៀបការតាំងក្មេងបែបនេះ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើក្រឡេកទៅមើលអ្នកកំដរ កូនកំលោះ កូនក្រមុំវិញ ឃើញថាគឺមានវ័យក្មេងៗស្របាលគ្នាទៅ និងគូស្នេហ៍កូនកម្លោះ កូនក្រមុំផងដែរ ដែលគេឃើញមានស្លៀកពាក់ឈុតកំដរ ពណ៌បៃតង ឈរថតរូបអមជាមួយនឹងកូនក្រមុំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងនេះក្ដី គេក៏ពុំទាន់ដឹងថា គូស្នេហ៍នេះ ពិតជាគ្រប់អាយុ ឬ មិនទាន់គ្រប់នៅឡើយទេ តែបើតាមច្បាប់ គឺមិនអនុញ្ញាតឱ្យអនីតិជន រៀបការទាំងវ័យក្មេងបែបនេះបានឡើយ ។ ក្នុងនោះដែរក៏មិនទាន់ដឹងថា តើមង្គលការនេះជាកូនចៅអ្នកស្រុកភូមិណា ខេត្តណានៅឡើយទេ ប៉ុន្តែមហាជនមួយចំនួនធំកំពុងផ្ទុះការរិះគន់ជាខ្លាំង ៕

Related posts