កាលពីពេលថ្មីៗកន្លងទៅនេះ ព័ត៌មាននៃការដែលសិស្សសាលាឯកជនម្នាក់បានជិះឡាន របស់នគរបាលទៅរៀន បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងនៅក្នុងសង្គមហ្វេស ប៊ុកអំពីមូលហេតុនៅពីក្រោយដែលធ្វើឲ្យសិស្សម្នាក់នេះ ហ៊ានធ្វើបែបនេះ។
យ៉ាងណាមិញ ក្រោយរងការរិះគន់ ពីសំណាក់មហាជន សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញ មនុស្សបីនាក់ ដែលជាប់ពាក់ព័ន្ធ និងរឿងរ៉ាវនេះ។ បន្ទាប់ពីបានសាកសួរ និងសួរនាំពីសមត្ថកិច្ចរួចមក លោក តាន់ សម្បត្តិឧត្តម ដែលមានអាយុ១៩ឆ្នាំ និងជាសិស្សដែលកំពុងតែសិក្សានៅថ្នាក់ទី១១ ក៏បានចេញមុខសូមទោសជាសាធារណ:ដោយបានសារភាពកំហុសរបស់ខ្លួនប្រាប់ដល់មហាជនយ៉ាងដូច្នេះថា៖
ញុំបានសុំអភ័យទោស ពីបងប្អូនប្រជាពលរដ្ឋ និងស្ថាប័ននគរបាលជាតិ ដោយខ្ញុំបានបានប្រព្រឹត្តអំពើខុសឆ្គង ដោយចេតនាដោយបានយករថយន្តពាក់ស្លាកលេខនគរបាល និងសឺរ៉ែន ជិះទៅសាលារៀន ហើយខ្ញុំសូមបញ្ជាក់ថា ឪពុករបស់ខ្ញុំបាទមិនមែន ជាស្នងការនគរបាលរងរាជធានីភ្នំពេញទេ ដូចដែលសារព័ត៌មានបានផ្សព្វផ្សាយនោះទេ ជាក់ស្តែងឪពុករបស់ខ្ញុំបាទជាគ្រូពេទ្យ ខ្ញុំបាទសូមទទួូលកំហុស និងសន្យាថាឈប់ប្រព្រឹត្តអំពើបែបនេះតទៅទៀតហើយ៕
ចង់ដឹងហើយកាន់តែច្បាស់ថែមទៅទៀតនោះ សូមចូលរួមទស្សនាវីដអូខាងក្រោម៖