លោកអ៊ឹម ជីវ៉ា បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា « នារីៗមានអាយុច្រើនកុំទាន់ភ័យ !
កូនកម្លោះអាយុ២៣ឆ្នាំ កូនក្រមុំអាយុ46ឆ្នាំ។ ថ្ងៃនេះមកចូលរួមពិធីមង្គលការ អតីតតារាចំរៀងជើងចាស់ គឺអ្នកនាងសាន សុខកក្កដា
ដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកសុត វណ្ណស្មាវី !ពិធីមង្គលការមួយ បានធ្វើឲ្យមហាជនមានចាប់អារម្មណ៍ខ្លាំងផ្អើល
ពេញក្រុងតាខ្មៅ ព្រោះតែក្រមុំសាច់ចាំមានអាយុដល់ជិត៥០ឆ្នាំទៅហើយ តែអាចអន្ទងបេះដូងកូនកំលោះ ទើបតែមានអាយុជាង២០ឆ្នាំ
ឲ្យចូលរោងការតាមប្រពៃណី ដោយមានចាស់ទុំទាំងសងខាង និងមិត្តភក្តិ ចូលរួមជូនពរយ៉ាងអធិកអធម។ទោះបីខាង
ស្រីមានវ័យចំណាស់អាយុច្រើនជាង២០មែន តែក៏អាចឆក់យកបេះដូងបុរសម្នាក់នេះចូលរោងការបានផងដែរ ពិធីមង្គលការនេះ
គឺអញ្ជើញភ្ញៀវចូលរួមជិត២០តុ ដែលប្រារព្វធ្វើនៅថ្ងៃទី18.02.2021 នៅបុរីគ្រិសស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល »៕
ក្នុងនោះផងដែរ យោងតាមការរៀបរាប់ខាងស្រី គាត់ស្គាល់គ្នា ៣ឆ្នំាមកហើយ ដែលខាងប្រុស តាមស្រលាញ់គាត់នោះចំនែក ខាងប្រុស ក៌បានរៀបរាប់ពីចំនុចល្អខាងស្រី ផងដែរ សូមទស្សនាវីដេអូខាងក្រោមនេះ