តារាស្រុកខ្មែរម្នាក់ទៀតហើយ ខៀវ សានសាណា ជិះ Rolls-Royce ពាក់ស្លាកលេខពិសេសទៀត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងសង្គមសិល្បៈបច្ចុប្បន្ន គេសង្កេតឃើញតារាប្រុស-ស្រីល្បីៗ បានបង្ហាញភាពជោគជ័យរបស់ខ្លួនដោយការរស់នៅក្នុងជីវិតកាលីបហាយសូរ ប្រើប្រាស់របស់របរប៊្រេនៗថ្លៃៗ ជិះសុទ្ធតែរថយន្តទំនើបៗតម្លៃរាប់ម៉ឺនដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងនៅក្នុងប្រទេសកម្ពុជាយើង កន្លងមកគេឃើញមានអ្នកសិល្បៈប៉ុន្មានដួងមកហើយ រួមមាន តារាចម្រៀង ងួន ចាន់ដេវីត និង លោក ខេមរៈ សិរីមន្ត ជាដើម កំពុងប្រើប្រាស់រថយន្តទំនើបតម្លៃខ្ទង់លានដុល្លារ ម៉ាក Rolls-Royce ជិះជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឱ្យមហាជនស្ញប់ស្ញែងចំពោះជីវិតរស់នៅសុខស្រួលសម្បូរសប្បាយជាមួយរថយន្តទំនើបនេះយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកស្រាប់តែថ្មីៗនេះ ពិធីការិនីដ៏ឆ្នើមអ្នកនាង ខៀវ សានសាណា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរឡើយ បន្ទាប់ពីអ្នកនាងបានបង្ហាញរថយន្តទំនើបម៉ាក Rolls-Royce ដ៏ថ្មីសន្លាងមួយគ្រឿង បង្ហោះក្នុង Story ហ្វេសប៊ុកផ្លូវការរបស់ខ្លួន ។ មិនត្រឹមតែបង្ហាញរថយន្តស៊េរីទំនើបតម្លៃខ្ពស់កប់ពពកដល់អ្នកគាំទ្របានឃើញប៉ុណ្ណោះទេ ក្នុងនោះគេក៏ឃើញឡានរបស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខៀវ សានសាណា មានពាក់ស្លាកលេខពិសេសដោយដាក់ថា «កម្ពុជា K.SAN.01» ទៀតផង ដែលធ្វើឱ្យមហាជនជាច្រើនយល់ថារថយន្តនេះ ពិធីការិនីខាងលើទើបតែទិញក្ដៅៗ ៕

Related posts