ហ៊ានម្ល៉េះ! ឃា ត់មនុស្ស ៤ នាក់ ​លួចឆ្លងដែនមកកម្ពុជា ជិះទូកកា ត់ផ្ទៃសមុទ្រកោះកុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅវេលាម៉ោង ១ និង ២៥ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ កម្លាំងល្បាតរបស់វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ប្រចាំខេត្តកោះកុង បានចាប់ឃា ត់ទូក ១ គ្រឿង និងមនុស្ស ៣ នាក់ ដែលលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនទឹកខេត្តកោះកុង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានឱ្យដឹងថា នៅវេលាខាងលើ កម្លាំងល្បាតរបស់វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ប្រចាំខេត្តកោះកុង បានធ្វើការល្បាតត្រួតពិនិត្យ ក៏ប្រទះជួបទូក ១ គ្រឿ ង ដឹកមនុស្ស ៣ នាក់ ដែលលួ ចឆ្ល ងដែនខុ សច្បា ប់ ចេញពីខ្លងស្រ៊ុន ខេត្តត្រាត ប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមផ្លូវសមុទ្រ ហើយត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃា ត់នៅត្រង់ចំណុចភូមិសាស្រ្ត កោះនូ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសមត្ថកិច្ចបាន​ឱ្យដឹងថា ជនទាំង៣នាក់ ដែលចាប់ឃាត់ខ្លួនបានមានដូចជា ៖

១. ឈ្មោះ ង៉ែត សៀង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ អ្នកបើកបរទូក មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ឈ្មោះ លន់ ឈំ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូក មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

៣. ឈ្មោះ អូន វ៉ាត ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពលកររស់នៅប្រទេសថៃ មានទីលំនៅស្រុកកំចាយមា ខេត្តព្រៃវែង ។ ក្រោយពេលចាប់ឃា ត់ខ្លួនជនទាំង៣នាក់ កម្លាំងបានប្រគល់ទៅអោយក្រុមការងារចត្តាឡីស័ កខេត្តកោះកុង ដើម្បីអនុវត្តនីតិវិធីបន្ត។

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Related posts