មានការរិះគ ន់ពេញហ្វេសប៊ុក សង្ឃខ្មែរមួយអង្គ ធ្វើខ្លួនល្វតល្វន់ គូសចិញ្ចើម ពត់រោមភ្នែក ឡើងខ្ញង់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា បានធ្វើការរិះគ ន់ និងមិនពេញចិត្តជាខ្លាំង ទៅលើសង្ឃខ្មែរមួយអង្គ តែងខ្លួនល្វតល្វន់ដូចកិន្នរី គូសចិញ្ចើមកោងខ្វង់ដូចឥន្ធនូ ពត់រោមភ្នែកងរខ្ទើត មិ​នចាញ់តួល្ខោន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុទ្ធសាសនិកជនអ្នកកាន់ព្រះពុទ្ធសាសនា បានបង្ហាញអារម្មណ៍សោកស្ដាយខ្លាំង ចំពោះអាកប្បកិរិយារបស់សង្ឃដែលប្រតិបត្តិខ្លួនផ្ទុយខុសស្រឡះពីវិន័យសង្ឃ ដែលធ្វើឱ្យជះឥទ្ធិពលមិនល្អដល់សង្គម ពិ​សេ​សសាសនា ។ បន្ថែមលើពីនេះទៀតរូបភាពដែលអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក យកទៅបង្ហោះតៗគ្នានោះ ត្រូវបានមនុស្សជាច្រើនលេបខាយពាក្យសម្ដីឡកឡឺយ ព្រោះតែសកម្មភាពរបស់សង្ឃខាងលើ ដែលធ្វើឱ្យបុគ្គលទាំងអស់នោះលែងផ្ដល់ការគោរពតទៅទៀត ។ មានមតិជាច្រើនបានចោទជាសំណួរដូចៗគ្នាថា តើលោកសង្ឃខាងលើបួសនៅវត្តណា? ហេតុអ្វីបានជាប្រតិបត្តិខ្លួនសេរីពេញទីគ្មានការគោរពច្បាប់វិន័យសង្ឃបែបនេះ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្ដីនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា សង្ឃអង្គនេះបួសនៅវត្តណា និងមានព្រះនាមអ្វីឡើយ ប៉ុន្តែគណនីហ្វេសប៊ុករបស់សង្ឃខាងលើ ឈ្មោះ ព្រះមែ នាគី ត្រូវបានបាត់ពីហ្វេសប៊ុក ធ្វើឱ្យម​ហា​ជនគិតថា ទំនងជាសង្ឃអង្គនេះបានលុបចេញ ព្រោះរងការរិះគ ន់ខ្លាំងពេក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមអ្នកសារព័ត៌មានយើងខ្ញុំ រង់ចាំការឆ្លើយតបពីព្រះចៅអធិការវត្ត ដែលសង្ឃខាងលើគង់នៅ ករណីចង់បញ្ជាក់លម្អិត ឬ ការបកស្រាយណាមួយ ៕

Related posts