យុវជនកំព្រាពុកម៉ែធា ក់កង់ទៅសាលាឃុំ ចង់រៀនកសិកម្ម ឥលូវសម្រេចបំណងហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនកំពុងមានការអាណិតអាសូរជាខ្លាំង ក្រោយយុវជនម្នាក់កំព្រាឪពុកម្ដាយ បានធា ក់កង់មកសាលាឃុំ ដើម្បីសុំឱ្យខាងសាលាឃុំជួយផ្ដល់អាហារូបករណ៍ដល់រូបគេ ដើម្បីបានរៀនជំនាញផ្នែកកសិកម្ម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមគណនីហ្វេសប៊ុកឈ្មោះ ឈុំ សម្បិត្ត បានបង្ហោះសារ និង រូបភាពឱ្យដឹងថា យុវជននោះមានឈ្មោះ យ៉ាង យូធិន អាយុ ២០ ឆ្នាំ ត្រូវបានឪពុកម្ដាយស្លា ប់ចោ លអស់ គាត់ក៏បានមកសាលាឃុំស្វាយចេក ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យជួយរកអាហាររូបករណ៍ឱ្យរូបគេបានរៀនជំនាញផ្នែកកសិកម្ម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរ​ឱ្យរំភើបនៅពេលនេះ យុវជនកម្ស​​ ត់រូបនេះ បានសម្រេចបំណងហើយ បានទទួលអាហារូបករណ៍ ១០០% ពីសាកលវិទ្យាល័យជាតិមានជ័យ សិក្សាជំនាញក្សេតសាស្ត្រ លុះចប់ចុងចប់ដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមគណនីហ្វេសប៊ុកឈ្មោះ Chiv Sarith បានឱ្យដឹងថា៖ «ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឯកឧត្តម ស សុខា ព្រមទាំងថ្នាក់ដឹកនាំខេត្ត គណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យផ្តល់ជូនអាហារូបករណ៍ 100% រយៈពេល ៤ឆ្នាំ រួមទាំងទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីអង្គការមេគង្គ ដល់យុវជនដែលបា​ ត់ប ង់ឳពុកម្តាយហើយចង់បន្តការសិក្សាជំនាញកសិកម្មដើម្បីអនាគត» ៕

Related posts