Mbappe ពីហ្វេនម្នាក់របស់ Ronaldo ឥឡូវមានតម្លៃខ្លួនថ្លៃជាង Idol របស់ខ្លួនដាច់ភឹង

ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់បារាំងនៃក្លិប Paris Saint Germaint កីឡាករ Kylian Mbappe បានក្លាយជាកីឡាករដែលមានតម្លៃថ្លៃជាងគេបង្អស់នៅលើពិភពលោកក្នុងពេលបច្ចុប្បន្ន ដែលមានតម្លៃខ្លួនដល់ទៅ ២៣១ លានដុល្លារ ។

បើក្រឡេកទៅមើល Ronaldo វិញ គឺមានតម្លៃខ្លួនតិចជាង ហើយឈរនៅចំណាត់ថ្នាក់លេខ ៧០ ឯណោះ ពោលគឺមានតម្លៃខ្លួនតិចជាង ៨០ លានដុល្លារតែប៉ុណ្ណោះ ខណៈដែល Messi គឺឈរនៅចំណាត់ថ្នាក់លេខ ២២ ដែលមានតម្លៃខ្លួន ៨៩ លានដុល្លារ ។

គួររំឭកដែរថា កាលពីនៅក្មេង Kylian Mbappe គឺជាហ្វេនដ៏ងប់ងុលរបស់ Ronaldo ដែលកីឡាកររូបនេះបានពុះពារដើម្បីបានជួប Ronaldo កាលពីនៅមានអាយុ ១៤ ឆ្នាំ ដោយរូបគេបាននិយាយកាលពីជួប Ronaldo ថាគេពិតជាស្រឡាញ់ Ronaldo ខ្លាំង ៕

Related posts

Leave a Comment