កាលពីម្សិលមិញនេះ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយមានឈ្មោះ ឈុំ សម្បិត្ត បានសរសេរប្រាប់ឱ្យដឹងពីរឿងរ៉ាវមួយ នៃយុវជនម្នាក់ ដែលជាក្មេងកំព្រា រស់នៅឃុំ ស្វាយចេក ខេត្តបន្ទាយមានជ័យ ព្រោះតែឪពុកម្ដាយ បានស្លា. ប់ ចោលអស់ ហើយខ្លួនស្រលាញ់ការសិក្សា និងមិនមានថវិកាគ្រប់គ្រាន់សម្រាប់សិក្សាបន្ដទៀត ក៏បានមកសុំសាលាឃុំ ស្វាយចេក មេត្តាជួយស្វែងរកអាហាររូបករណ៍ ជំនាញកសិកម្ម ដើម្បីឲ្យខ្លួនអាចបានបន្តការសិក្សា។
ក្នុងនោះដែរ ម្ចាស់គណនី ហ្វេសប៊ុក ខាងលើ បានសរសេររៀបរាប់ឱ្យដឹងថា៖”អាណិតណាស់ គាត់ឈ្មោះ យ៉ាង យូធិនអាយុ២០ឆ្នាំ ឪពុកម្ដាយ ស្លា. ប់ ចោលអស់ គាត់ក៏បានមកសាលាឃុំ ដើម្បីអោយពួកខ្ញុំជួយរកអាហាររូបករណ៍ ដើម្បីអោយគាត់បានរៀនជំនាញផ្នែកកសិកម្ម”។
ទាក់ទងចំពោះ យុវជនខាងលើ ដែលបានបង្ហាញអំពីឆន្ទៈដ៏មោះមុ តរបស់ខ្លួន ដើម្បីចង់បន្ដការសិក្សា ដើម្បីអនាគតរបស់ខ្លួនភ្លឺ
ស្វាងនេះ បានធ្វើឲ្យមជ្ឈដ្ឋានមហាជន មានការកោតសរសើរយ៉ាងខ្លាំង និងសង្ឃឹមថា មានសប្បុរសជន មេត្ដាជួយទៅដល់គាត់ ដើម្បីអោយបំណងប្រាថ្នារបស់គាត់ បានសម្រេចផងចុះ។