លោកជំទាវ ហ៊ុន សុីណាត និយាយទៅកាន់លោកស្រី ទ្រី ដាណា រឿងលោកពូ ដែលលុតជង្គង់ថ្វាយបង្គំ សុំការអធ្យាស្រ័យពីម្ចាស់ឡានថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមទំព័រហ្វេសប៊ុករបស់លោកស្រីបានបង្ហោះនិងរៀបរាប់ពីលោកពូម្នាក់ឲ្យដឹងថា៖ «ប្រហែលជាខែ១២ ឆ្នាំមុននេះ ខ្ញុំឃើញគេបង្ហោះរូបលោកពូម្នាក់នេះ លុតជង្គង់ថ្វាយបង្គំសុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការអធ្យាស្រ័យពីម្ចាស់ឡាន ពិតជាអាណិតគាត់ណាស់កាលនោះចង់ជួយគាត់ដែរ តែឃើញគេប្រកាសជួយច្រើនហើយ ក៏ទៅជួយអ្នកផ្សេងវិញ។ ឥឡូវ ទៅជាអ្នកជួបគាត់បង្ហោះថា មិនទាន់មានអ្នកទៅជួយគាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចឹងខ្ញុំនឹងបំពេញបំណងគាត់ ជួយគាត់ដើម្បីលើកទឹកចិត្ត ឱ្យមានការតស៊ូក្នុងជីវិតបន្ថែមទៀត។លឺអ្នកជិតខាងគាត់ ថាលោកពូនេះ គាត់ដឹកថ្នាំលក់ ចិញ្ចឹមកូន និងប្រពន្ធ ស្នាក់នៅផ្ទះជួលម្ដុំទួលសង្កែ។ យឺតបន្តិចហើយលោកពូ តែនាងខ្ញុំនឹងលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់លោកពូ ខ្ញុំនិងជួយលោកពូ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីការឃើញបង្ហោះបែបនេះ ស្រាប់តែលោកជំទាវ ហ៊ុន សុីណាត បានឃើញក៏បានចែករំលែកនិងសរសេរថា៖ «មានច្រើនហើយក្មួយអារឿងប្រាប់ថាជួយបែរជាមិនជួយវិញនោះ អ្នកខ្លះគ្រាន់តែសម្ដែងឲ្យញាតិមើលក្រោយមកធ្វើមិនដឹងរហូតមនុស្សនោះស្លា ប់បាត់ទៅ ខ្លះទៀតគាត់អត់អីក៏រត់ទៅបួស ចង់តែសើចទេហេតុអីចាំបាច់សម្ដែងម្ល៉េះលោកព្រះ។»។

សូមរម្លឹកបន្តិចថា មានហេតុការណ៍គ្រោះថ្នាក់ចរាច រណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី១០ខែធ្នូឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ក្រោយកម្លាំងស មត្ថកិ ច្ចជំនាញផ្នែកចរាច រណ៍ចុះធ្វើការសម្របសម្រួលលោកពូវ័យចំណាស់វ័យ៦៨ឆ្នាំបានលត់ជង្គង់សំពះទាំងជើងឈឺស្ទើរតែក្រោកឈរមិនរួចសុំទោសខាងម្ចាស់រថយន្តព្រូសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

Related posts