តណាស់ ក្រោយពេលដែលបាត់មុខយូរក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយរយៈពេលវែងមក ពេលនេះ ចំប៉ីខ្មៅបានលេចមុខសារជាថ្មី តែអ្វីដែលពិសេសជាងលើកមុនៗនោះគឺ ការត្រលប់មកលើកនេះ ចំប៉ីខ្មៅបានបង្ហាញនូវរាល់សកម្មភាពដែល ហាក់មានប្រយោជន៍សម្រាប់មហាជនទូទៅ ជាក់ស្តែងដូចជាការចែករំលែករឿងអតីតកាលជូរចត់របស់ខ្លួនដែលធ្លាប់ឆ្លងកាត់ និង ការព្រមស្ម័គ្រចិត្តព្រឹក្សាយោបល់ពីបញ្ហាច្បាប់ ជួយជនក្រីក្រដូចជាខ្លួនជាដើម។
គួរបញ្ជាក់ថា ចំប៉ីខ្មៅបានបង្ហាញអារម្មណ៍រំភើបខ្លាំងបំផុត ក្រោយពេលខ្លួនធ្វើរឿងមួយនេះ។ លើសពីនេះទៅទៀត នេះគឺ សុំសរសើរ ដែលរូបលោកបានផ្លាស់ប្តូរគំនិត ពីការកាត់បន្ថយចំណាយប្រាក់លើរឿងអត់ប្រយោជន៍ហើយ បែរមករឿងមានប្រយោជន៍ទាំងនេះវិញ។
គួរបន្ថែមថា ចំប៉ីខ្មៅបានបង្ហោះវីដេអូមួយ ជាមួយនឹងសំណេរខ្លីខ្លឹម ថា ៖
លើកទី១ក្នុងជីវិត ដែលខ្ញុំអាចចូលបណ្ណាគារើសសៀវភៅដែលខ្លួនស្រឡាញ់ ដែលត្រូវការ ដោយក្ដីរំភើបបំផុត នេះជាកាដូដែលជាទឹកចិត្តរបស់បងៗប្អូនពូមីងដែកបានឱ្យនាងថ្ងៃចូលឆ្នាំចិនកន្លងទៅ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖