វេលាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីលោកពូម្នាក់ ហើយភ្ជាប់សារប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ថា ៖
“ប្រហែលជាខែ១២ ឆ្នាំមុននេះ ខ្ញុំឃើញគេបង្ហោះរូបលោកពូម្នាក់នេះ លុតជង្គង់ថ្វាយបង្គំសុំការអធ្យាស្រ័យពីម្ចាស់ឡាន ពិតជាអាណិតគាត់ណាស់ កាលនោះចង់ជួយគាត់ដែរ តែឃើញគេប្រកាសជួយច្រើនហើយ ក៏ទៅជួយអ្នកផ្សេងវិញ។
ឥឡូវ ទៅជាអ្នកជួបគាត់បង្ហោះថា មិនទាន់មានអ្នកទៅជួយគាត់ ចឹងខ្ញុំនឹងបំពេញបំណងគាត់ ជួយគាត់ដើម្បីលើកទឹកចិត្ត ឱ្យមានការតស៊ូក្នុងជីវិតបន្ថែមទៀត។លឺអ្នកជិតខាងគាត់ ថាលោកពូនេះ គាត់ដឹកថ្នាំលក់ ចិញ្ចឹមកូន និងប្រពន្ធ ស្នាក់នៅផ្ទះជួលម្ដុំទួលសង្កែ។ យឺតបន្តិចហើយលោកពូ តែនាងខ្ញុំនឹងលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់លោកពូ ខ្ញុំនិងជួយលោកពូ”។
នៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅជួបលោកពូ ដល់ផ្ទះហើយ ក្រោយស្តាប់រឿងរ៉ាវមួយចំនួនទៀត ពីលោកពូ កើតក្តីអាណិត ថៅកែហាងពេជ្រ រូបនេះ បានសម្រេចចិត្តជូនថវិកា លោកពូ ដល់ទៅ ៣០០០ ដុល្លារ សហរដ្ឋអាមេរិក ឯណោះ ដើម្បីសម្រួលការលំបាក របស់លោកពូ។ ដើម្បីជ្រាប កានតែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖