ពិតជាគំរូ ! ស្រុកបន្ទាយស្រី បំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមកន្លែងសំខាន់ៗ ចាប់សកម្មភាពចោរលួ ច ឆ ក់ ប្ល ន់នានា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ យោងតាមផេកផ្លូវការរបស់អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ខាងរដ្ឋបាលស្រុកបន្ទាយស្រី ចាប់ផ្ដើមបំពាក់កាម៉េរ៉ាសុវត្ថិភាព នៅតាមចំណុចគោលដៅសំខាន់ៗ នៅក្នុងស្រុកបន្ទាយស្រី ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសច្បាប់នានានៅក្នុងស្រុក ជាពិសេសចំពោះបទល្មើសចរាចរណ៍ ការរត់គេចវេស ចោរលួចឆ ក់ប្ល ន់ ក៏ដូចជាការគ្រប់គ្រងការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់ទូទៅផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែពិសេសទៀតនោះ កាមេរ៉ាសុវត្ថិភាពទាំងនេះ មានសមត្ថភាពឃ្លាំមើល ២៤ ម៉ោងលើ ២៤ ម៉ោង អាចងាករេ និងទាញយករូបភាពជិតឆ្ងាយបាន ដើរដោយថាមពលសូឡាស្វ័យប្រវត្តិ និងភា្ជប់ជាមួយប្រព័ន្ធអ៊ីនធឺណេត ដោយបញ្ជូលរូបភាពដោយផ្ទាល់ទៅកាន់គណៈបញ្ជាការឯកភាពស្រុក ព្រមទាំងមានអង្គចងចាំដែលអាចរក្សាទុកទិន្នន័យបានពេញមួយខែដោយមិនចាំបាច់លុបចេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលស្រុកបន្ទាយស្រីបានបញ្ជាក់ផងដែរថា ទាំងនេះគឺធានាឱ្យបាននូវសុខសុវត្ថិភាពល្អនៅតាមភូមិឃុំ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការជំរុញឱ្យមានការគោរពច្បាប់ត្រឹមត្រូវ នឹងផ្តល់ទំនុកចិត្ត ព្រមទាំងបង្កើនភាពទាក់ទាញបន្ថែមទៀតដល់អ្នកទេសចរដែលអញ្ជើញមកទស្សនានៅក្នុងស្រុក ៕

Related posts