មកដឹងពីវិធីដាំបន្លែងាយៗ មិនចាំបាច់មានដីធំក៏អាចដាំបានដែរ ទុកញុំាខ្លួនឯង

សព្វថ្ងៃនេះ គេនាំគ្នាបារម្ភពីម្ហូបអាហារប្រើជាតិគីមី សូម្បីតែបន្លែក៏មានការប្រើគីមីដែរ ដូច្នេះចៀសវាងការហូបបន្លែ ដែលមានជាតិគីមីយើងអាចដាំបន្លែងាយៗដោយមិនចាំបាច់មានដី ទោះជានៅទីណាក៏ដោយ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងក្រុមគ្រួសារ ។

ខាងក្រោមនេះ ជាវិធីដាំបន្លែងាយៗដោយមិនចាំបាច់មានដី ៖
សម្ភារ និង គ្រឿងផ្សំរួមមាន កញ្ច្រែង ធុងទឹក (ដូចក្នុងរូប) គ្រាប់រុក្ខជាតិដែលអ្នកចង់បណ្តុះ ១ ក្រាម ទឹកជី (ជូលីនសង្គ្រោះពន្លឺ) ២៥០ មីលីលីត្រ អរម៉ូនពងមាន់ ២៥០ មីលីលីត្រ កម្ទេចស្រកីដូង សំឡី (ដូចក្នុងរូប) ទឹកស្អាត ២០ លីត្រ ។

១. លាយគ្រឿងផ្សំខាងលើចូលក្នុងធុងទឹក

២. ដាក់កញ្រ្ចែងលើធុង ឱ្យបាតកញ្ច្រែងប៉ះទឹកបន្តិច

៣. យកសំឡីដាក់ទ្រាប់ រួចដាក់គ្រាប់ពូជចូល

៤.យកកម្ទេចស្រកីដូងដាក់ពីលើ

៥. ទុកនៅកន្លែងដែលមានពន្លឺព្រះអាទិត្រគ្រប់គ្រាន់

៦. ឧស្សាហ៍ពិនិត្យមើលទឹក បើអស់ត្រូវថែម ។ រយៈពេល ២ ទៅ ៣ សប្តាហ៍ ដំណាំនឹងលូតលាស់ ធំធាត់ល្អហើយ ។

Related posts

Leave a Comment