ព្រាប សុវត្ថិ ប៉ះ ឱក សុគន្ធកញ្ញា និង សុគន្ធ នីសា ជាថ្មី ក្រោយបែកទ្រនំគ្នាយូរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកមហាជនក៏ធ្លាប់បានដឹងរួចមកហើយ នៃការចាកចេញពីផលិតកម្មរស្មីហង្សមាសរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលលោកបានទៅច្រៀងនៅក្នុងផលិតកម្ម «កាឡាក់ស៊ី ណាវ៉ាត្រា Galaxy Navatra» វិញម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងផលិតកម្ម «កាឡាក់ស៊ី ណាវ៉ាត្រា» នេះដែរ ព្រាប សុវត្ថិ ក៏បានចេញជាបទចម្រៀងល្បីៗជាច្រើន និង មានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន មានដូចជាបទ «ភូមិខ្ញុំ Update» និង «ពេលណាជួបគេម្ដងទៀត» ជាដើម ។ ក្រោយពីលោក ព្រាប សុវត្ថិ បានចាកចេញពីផលិតកម្មរស្មីហង្សមាស និង ថែមទាំងមានការងាររវល់ខ្លាំងនៅក្នុងផលិតកម្មថ្មីដែលដកខ្លួនមិនចង់រួចនេះ​ ធ្វើឱ្យពេលវេលានៃការជួបជុំមិត្តចាស់ហាក់មិនសូវមានច្រើនដូចមុនឡើយ តែទោះជាយ៉ាងណាលោក ព្រាប សុវត្ថិ ក៏នៅតែមានទំនាក់ទំនងល្អជាមួយមិត្តភក្ដិចាស់ធ្លាប់រួមទ្រនំជាមួយគ្នារាប់ឆ្នាំដដែល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីពេលថ្មីៗគេឃើញ ព្រាប សុវត្ថិ បានចូលរួមនៅក្នុងកម្មវិធីមង្គលមួយ ដែលក្នុងកម្មវិធីនោះគេសង្កេតឃើញថាលោកបានជួបគ្នាជាមួយមិត្តភក្ដិនៅក្នុងទ្រនំចាស់ មានដូចជា ឱក សុគន្ធកញ្ញា សុគន្ធ និសា ផន ស្រីខួច និង កែវ ចាន់និមល ថែមទាំងថតរូបជុំគ្នាក្នុងទឹកមុខញញឹមស្រស់ស្រាយ សប្បាយរីករាយក្នុងឱកាសបានជួបគ្នានោះទៀតផង៕

Related posts