មហាជន និងពុកម៉ែ បងប្អូនមិនតិចនាក់ទេ ប្រាកដជាស្គាល់ច្បាស់ នូវ តារាកំប្លែងជើងចាស់ម្នាក់ គឺ នាយ ចាប ចៀន នោះ។ ហើយពេលថ្មីៗនេះ នាយ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត Lexus ពណ៌សរបស់ខ្លួន បានបុកពីក្រោយ រឺម៉ក់ម៉ូតូ អេតចាយ របស់ប្អូនប្រុសម្នាក់ ហើយក៏បានបណ្តាលឲ្យប្អូនប្រុសរូបនេះ មានបញ្ហាដៃខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ។
បើតាមសំដីប្អូនប្រុសម្ចាស់រឺម៉កនេះបានបញ្ជាក់យ៉ាងច្បាស់ថា “បុកខ្ញុំម៉ាំង គាត់ឈប់អែបឡានហ្មងហើយ ហើយគាត់ចុះមកហើយ និយាយមួយម៉ាត់ៗ ក៏ជិះទៅបាត់ទៅ គាត់ឲ្យខ្ញុំ ១០០ដុល្លារ តែខ្ញុំអត់ព្រមទេ ខ្ញុំប្រាប់ថា ខ្ញុំអត់ចង់បានលុយទេ តែគាត់ឲ្យខ្ញុំហើយ គាត់ថាប្រញាប់ៗរកប្រពន្ធកូនគាត់…”។
លុះមកដល់ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ នាយ ចាប ចៀន បានចេញមុខបញ្ជាក់ ថា “ខ្ញុំបាទចាបចៀន បានឃើញវីដេអូប្អូន ដែលខ្ញុំបានប៉ះពីក្រោយរឺម៉ក់ នៅយប់ថ្ងៃទី ១៣ ខែ០២ ២០២១ ប្រហែលម៉ោង៩យប់ ដោយឃើញថាប្អូនមានបញ្ហាដៃ ខ្ញុំសូមចូលរួមដោះស្រាយជួនប្អូន ដូចច្នេះសូមប្អូនទំនាក់ទំនងមកលេខទូរសព្ទ័ខ្ញុំ 096 444 5 999. 099 94 94 44. ពីព្រោះខ្ញុំគ្មានលេខប្អូនដើម្បីទំនាក់ទំនងទេ ដើម្បីអោយឆាប់ដឹងដល់ប្អូន សូមបងប្អូនជួយស៊ែរ ។”។
រឹតតែច្បាស់ថែមទៀតនោះ នាថ្ងៃដដែលនេះ បើយោងតាមការបញ្ជាក់របស់ លោក អ៊ឹម ជីវ៉ា បានប្រាប់ឲ្យដឹងថា “នៅរសៀលនេះ តារាកំប្លែង នាយ ចាប ចៀន សងសំណងចំនួន 700$ ដល់គូភាគីម៉ូតូរុីម៉ក ! តាមរយៈ ខ្ញុំបាទ អុឹម ជីវ៉ា ដល់ប្អូនប្រុស ដែលម្ចាស់រីម៉ក !
លោក ចាប ចៀន បាននិយាយថា លោកមិនគេចវៀស ឬរត់ឡើយ គឺលោកទទួលខុសត្រូវតាំងពីដំបូង គឺតាំងពីថ្ងៃកើតហេតុម្ល៉េះ នៅថ្ងៃសុក្រទី១២ ខែកុម្ភៈ នៅជិតស្តុបតិចណូ ពេលជួបបញ្ហាភ្លាម គឺលោកឈប់ឡាន ហើយលោកជួយរឹតប្រេងកូឡា និងជូនថវិកា 100$ មិនតែប៉ុណ្ណោះលោក ក៏បានប្រាប់ថា លោកគឺជាតារាកំប្លែង ចាប ចៀន បើមានអីធ្ងន់ធ្ងរជាងនេះ ប្រាប់លោកមក លោកនឹងជួយបន្ថែម !
បន្ទាប់ពីបានដឹងដំណឹងនេះភ្លាម ប្អូនប្រុស ម្ចាស់រីម៉ក ក៏បានព្រមទទួលថវិកា ចំនួន 600$ បន្ថែម សរុប 700$ ដែលជាទឹកទំនួលខុសត្រូវរបស់ នាយ ចាប ចៀន ដែលជាតារាកំប្លែង តាមរយៈខ្ញុំបាទ អុឹម ជីវ៉ា ដើម្បីបញ្ចប់ញ្ហា ។
ចំណែកគូភាគី ក៏បានយល់ព្រម ហើយ ខាងជនរងគ្រោះម៉ូតូរីម៉កក៏យល់ព្រមទទួលថវិកា និងសូមថ្លែងអំណរគុណ ដល់ លោក ចាប ចៀន ដែលបានជួយដល់ពួកគាត់ ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា វីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖