លេចមុខជាថ្មី វីតវីត ក្តោបបានការថត MV ជាច្រើន

ប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ ពិធីការិនី វីត វីត មិនដែលបានចូលរួមសម្តែង MV ឡើយ តែយ៉ាងណាចុងក្រោយនេះពិធីការិនីរូបនេះក្តោបបានការថតចម្រៀងជាបន្តបន្ទាប់ដែលភាគច្រើនឱ្យផលិតកម្មហង្សមាស ។

លេចមុខសាថ្មីនៅក្នុងអាជីពសិល្បៈ វីត វីត បានធ្វើឱ្យមហាជនក៏ដូចអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ចំពោះការផ្លាស់ប្តូររូបសម្រស់ ស្ទីលនៃការតុបតែងខ្លួន ដែលមើលទៅទាន់សម័យដូចមនុស្សពីរនាក់ផ្សេងគ្នា ។ មានការសង្ស័យថា វីត វីត ទៅកែបន្ថែមសម្រស់ក្រោយនាងបន្សាត់ខ្លួនចេញពីសិល្បៈមួយរយៈធំ ។ ស្របពេលកូវីដ ១៩ មិនទាន់ផុតរលត់នោះ វីត វីត ហាក់មិនទាន់មានការងារទីផ្សារខ្លាំងទូលាយឡើយក្រៅបង្ហាញមុខក្នុងកម្មវិធី «និយាយដើមបុរស» ដោយចាប់ដៃគូជាមួយ ប៉ុបពី តែយ៉ាងណាចុងក្រោយនេះនាងក្តោបបាននូវការថត MV ឱ្យផលិតកម្មហង្សមាសជាបន្តបន្ទាប់ ដែលមានដូចជាបទចម្រៀងរបស់លោក ហ្សូណូ និង សុខ ស្រីនាង ជាដើម ។

បច្ចុប្បន្ននេះគេសង្កេតឃើញថាមិនថាសម្រស់ និង ស្ទីលនៃការតែងខ្លួនរបស់ វីត វីត មើលទៅពិតជាហាយសូរជាខ្លាំង ដោយនាងជ្រើសរើសស្ទីលនៃការតែងខ្លួនដូចតារាបស្ចឹមប្រទេសដែលស៊ីទៅនឹងរូបរាងក៏ដូចជាទម្រង់មុខរបស់នាង ។ ជាពិសេសស្នាមសាក់ដល់ទៅពីរកន្លែងនៅចំណុចពិសេសដែលកាន់តែសិចស៊ីទាក់ទញមួយកម្រិតទៀត ៕

Related posts

Leave a Comment