នៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ទីស្ដីការគណៈរដ្ឋមន្ត្រី បានជូនដំណឹងដល់និស្សិត និង មន្ត្រីរាជការទាំង ២ ភេទ ឱ្យបានជ្រាបថា សម្រាប់ឆ្នាំ ២០២១ នេះ ទីស្ដីការគណៈរដ្ឋមន្ត្រី នឹងប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ក្របខណ្ឌ «ក» ចំនួន ២២ នាក់ ដើម្បីបម្រើការងារក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ។
មុខជំនាញដែលជ្រើសរើសមានដូចជា ៖
១. ផ្នែកនីតិសាស្រ្តនិងរដ្ឋបាលសាធារណៈចំនួន ១៧ នាក់
២. ផ្នែកព័ត៌មានវិទ្យាចំនួន ០៥ នាក់
ចំពោះកាលបរិច្ឆេទ និង ទីតាំងដាក់ពាក្យ បេក្ខជនត្រូវបំពេញសំណុំលិខិត និង ដាក់ពាក្យសុំចុះឈ្មោះប្រឡង នៅនាយកដ្ឋានបុគ្គលិក នៃទីស្ដីការគណៈរដ្ឋមន្ត្រី នៅអគារថ្មី ជាន់ទី ៤ បន្ទប់លេខ ៤០៥ តាមបណ្តោយផ្លូវកម្ពុជាក្រោម រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១៧ និង ០០ នាទី ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖