ទីបំផុតអ៊ំស្រីស្វះស្វែងតាមរក ឆ្កែជាទីស្រឡាញ់ស្មើជីវិត បានរកឃើញហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​នេះ មហាជន​តាម​បណ្ដាញ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​អ្នក​ដែល​ស្រឡាញ់​សត្វ មាន​ការ​ក្តុកក្តួលចិត្ត នឹក​អាណិត​ជា​ខ្លាំង​ទៅ​លើ​អ៊ំស្រី​ម្នាក់ ដែល​បាន​បាត់​ឆ្កែ​ជា​ទី​ស្រឡាញ់​របស់​គាត់​កាល​ពី​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ឆ្នាំ ២០២១ កន្លង​ទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ក្ដី​ស្រឡាញ់​មាន​ទំហំ​លើស​អ្វីៗ ចាត់​ទុក​សត្វ​ចិញ្ចឹម​មួយ​នេះ​ដូច​ជា​កូន​របស់​គាត់​ម្នាក់ អ៊ំស្រីដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ កុល សុណ្ណៈ ឆៃ បាន​ធ្វើ​លិខិត​ប្រកាស​រក​បិទ​តាម​ដង​ផ្លូវ ប្រកាស​ឲ្យ​បង​ប្អូន​ជួយ​តាម​បណ្ដាញ​សង្គម រួម​ទាំង​ស្វះស្វែង​ដើរ​រក​ខ្លួន​ឯង​ទាំង​ថ្ងៃ​ទាំង​យប់មិន​សម្រាក​ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ខិតខំ​របស់​គាត់ នៅ​ទីបំផុត​ក៏​ទទួល​បាន​ផល​ល្អ ជាក់​ស្ដែង​មកដល់​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ឆ្នាំ ២០២១ តាម​ការ​បង្ហោះ​របស់​គណនី​ហ្វេសប៊ុក Mss Wendy ដែល​អះអាង​ថា​ជា​កូន​ស្រី​របស់​អ៊ំស្រី​ខាង​លើ បាន​ធ្វើ​ការ​បង្ហោះ​លើ​ហ្វេសប៊ុក​ប្រកប​ដោយ​ភាព​រីករាយ​ថា អ្នក​ម៉ាក់​របស់​គាត់​បាន​រក​ឃើញ​កូន​ប្រុស​សំណព្វ​គាត់​វិញ​ហើយ ដោយ​គុណបុណ្យ​ខាង​ម្ចាស់​សណ្ឋាគារ​មួយ​កន្លែង​នៅ​ខេត្ត​សៀមរាប​បាន​ជួយ​មើលថែ​ឲ្យ​យ៉ាង​ល្អ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹកមុខ​អ៊ំស្រី​ពេល​នេះ គឺ​ពោរពេញ​ដោយ​ក្ដី​រីករាយ រំភើប​និយាយ​មិន​ចេញ ។ ភាព​រីករាយ​បែប​នេះ​ហើយ ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់​សត្វ​ឃើញ​ហើយ​ទប់​ទឹកភ្នែក​សឹង​មិន​បាន ៕

Related posts