លោក ហេង ឡុង សំណូមពរឲ្យក្រសួងពាក់ព័ន្ធ កោះហៅក្រុមយុវជនដែលគ្មានការអប់រំប្រើពាក្យអសុរោះ នៅក្នុងបណ្ដាញសង្គមនេះ ទៅធ្វើការអប់រំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តជាច្រើន ប្រាកដជាបានដឹងរួចមកហើយថា​​ កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានធ្វើការចែករំលែក វីដេអូឃ្លីបមួយ ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ។ នៅក្នុងវិដេអូឃ្លីបនោះ មានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ អមជាមួយក្បាច់រាំ ដែលសម្តែងឡើងដោយក្មេងប្រុសមួយក្រុម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពីមហាជន បានទស្សនាហើយក៏ផ្ទុះការរិះគន់ពេញបណ្តាញសង្គមហ្វេសប៊ុក ដោយមិនដាក់មាត់ ព្រោះតែក្រុមក្មេងទាំងអស់នោះ បានប្រើពាក្យសម្តីមិនសមរម្យ ទៅលើមនុស្សស្រី ដែលពាក្យពេចន៍ទាំងអស់នេះ បានជះឥទ្ធិពលអាក្រក់ទៅដល់ជំនាន់ក្រោយ និងសង្គមជាតិយើងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានរៀបរាប់ថា “ក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំសូមសំណូមពរឲ្យក្រសួងពាក់ព័ន្ធ កោះហៅក្រុមយុវជនដែលគ្មានការអប់រំប្រើពាក្យអសុរោះនៅក្នុងបណ្ដាញសង្គមនេះ ទៅធ្វើការអប់រំ និងការសន្យា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំបាទសូមបកស្រាយម្ដងទៀតនូវអ្វីដែលខ្ញុំបានបកស្រាយម្ដងរួចមកហើយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២១ ពាក់ព័ន្ធនឹងរឿងទុំទាវការឡៃរបស់ក្រុមអ្នកលក់ឡេមួយក្រុម ខ្ញុំបាទជាអ្នកសំណូមពរទៅក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមឲ្យឃុំខ្លួនពួកគាត់ទាំងអស់គ្នា ប៉ុន្តែនេះគឺជាការសម្រេចរបស់ក្រុមប្រឹក្សាពិន័យនិងលើកសរសើរហួសពីសមត្ថភាពដែលខ្ញុំអាចធ្វើបានសូមបងប្អូនមេត្តាយោគយល់។ ខ្ញុំបាទផ្ទាល់គឺជាបុគ្គលដែលបានសំណូមពរទៅក្រុមប្រឹក្សាពិន័យ និងលើកសរសើរ សូមឲ្យធ្វើការកោះហៅ និងចាត់វិធានតាមច្បាប់។

Related posts