គួរឲ្យអនិច្ចាលោកយាយកំសត់ អង្គុយផ្អែកមាត់ទ្វារ ក្នុងខ្ទមកំសត់ គិតថា ថ្ងៃស្អែកនេះបានអ្វីហូប បើក្នុងធុង គ្មានសូម្បីតែអង្ករមួយគ្រាប់ច្រកឆ្នាំង ផងនោះ…មានវិដេអូ

ជីវិតរបស់មនុស្សម្នាក់ៗ ដែលបានកើតមកលើផែនដីដ៏ធំធេងមួយនេះ ពិតជាមានរឿងច្រើនណាស់ដែលត្រូវធ្វើនិង ជាមួយគ្នា ។ មនុស្សយើងមិនអាចរស់នៅលើផែនដីដ៏ធំធេងមួយនេះតែម្នាក់ឯងបានទេ គឺត្រូវតែមានទំនាក់ទំនង និងចេះជួយគ្នាទៅវិញទៅមក ។ ការចេះជួយគ្នា នៅក្នុងគ្រាក្រ ឬ ពេលជួបទុក្ខលំបាក ពិតជារឿងមួយដ៏ប្រពៃថ្លៃថ្លាបំផុត ពេលដែលបានរស់នៅលើផែនដីមួយនេះ ។

យ៉ាងណាមិញ បងប្អូនបើងាកមើលមកពីជីវិតរបស់លោកយាយកំសត់ម្នាក់ ដែលគាត់កំពុងតែជួបនូវបញ្ហាក្នុងជីវិត ត្រូវការជំនួយ និងការឧបត្ថម្ភពីបងប្អូនទាំងអស់គ្នា ព្រោះតែភាពក្រតម្រូវឲ្យគាត់ត្រូវរស់នៅយ៉ាងលំបាកវេទនា កំសត់ គ្មានសូម្បីតែស្បៀងអាហារ គ្មានសូម្បីតែប្រាក់ធ្វើបុណ្យ ។

វ័យកាន់តែចាស់ មិនអាចធ្វើអ្វីកើត មិនអាចទៅរកអ្វីបាន លើកដៃសូមគេទេ ដើម្បីចិញ្ចឹមក្រពះដែលកំពុងតែស្រែកឃ្លាន រស់ពីមួយថ្ងៃទៅមួយថ្ងៃ កំដរជីវិតដែលនៅសេះសល់។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thoeun Pnn បានបង្ហោះសារឲ្យដឹងថា “លោកយាយម៉ៅ​ អាយុ88ឆ្នាំ រស់នៅម្នាក់ឯងក្នុងខ្ទមដ៏តូច ក្រោមដេីមម្ខុប​ ដេីរសុំទានព្រោះតែចិញ្ចឹមជីវិតយាយ​ យកកូនមាន់ទុកដូចជាកូន​ រស់មួយថ្ងៃរំពឹងមួយថ្ងៃ​ សង្ឃឹមថានឹងមានសប្បុរសជនជួយលោកយាយបានខ្លះជាសំភារះឬថវិការ​ លោកយាយរស់នៅឃុំអណ្តូងច្រុះ​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ អាចទាក់ទងសួរពត៌បាន​ 0976667575 អរគុណ 11.07.202″៕

មានវិដេអូៈ

Related posts

Leave a Comment