លោកស្រី ទ្រី ដាណា ឆ្លើយតបបង្ហាញឯកសារច្បាស់ៗ ក្រោយអាជ្ញាធររុះផ្ទាំងប៉ាណូចេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀលថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០២១ នេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា កំពុងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញរូបភាពមួយចំនួនបង្ហាញពីសកម្មភាពអាជ្ញាធរធ្វើការរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនលោកស្រី ទ្រី ដាណា ចេញពីលើផ្លូវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញការរុះរើនេះនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុលម្អិតនោះទេ ប៉ុន្តែមានមតិមួយចំនួនលើកឡើ​ងថា ការរុះរើនេះធ្វើឡើងក្រោយពីមានការរិះ គ ន់ពីមហាជនថា ដាក់រូបមនុស្សស្រីកាត់ទទឹងលើផ្លូវ ដែលប្រជាជនត្រូវឆ្លងកា ត់រាល់ថ្ងៃ ពោលគឺមិនមានការពេញចិត្តចំពោះការតាំងរូបមនុស្សនៅពីលើក្បាលអ្នកធ្វើដំណើរនោះឯង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើតាមប្រភពផ្សេងទៀតបានឱ្យដឹងថា ផ្ទាំងផ្សព្វផ្សាយរបស់ក្រុមហ៊ុន ទ្រី ដាណា(NNP) ដាក់ទទឹងផ្លូវជាតិលេខ ៥៧ ក្នុងខេត្តប៉ៃលិន ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញក្រុងប៉ៃលិន ធ្វើការរុះរើចេញ ព្រោះមូលហេតុមិនទាន់មានច្បាប់អនុញ្ញាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅថ្ងៃដដែលនេះ លោកស្រី ទ្រី ដាណា បានឆ្លើយតបវិញ ដោយភ្ជាប់ជាមួយឯកសារកុងត្រាសម្រាប់ការផ្សព្វផ្សាយរបស់ក្រុមលោកស្រីផងដែរ ។ លោកស្រីបានឆ្លើយតបវិញថា៖ «កុំទាន់អាលអរ អ្នកចង់ប៉ែងជើងក្រុមហ៊ុន ដាណាទ្រី អានឱ្យចប់ក្នុងបន្ទាត់ក្រហមនេះសិន និងខកបំណងហើយពីព្រោះក្រុមក្រុមហ៊ុន ដាណាទ្រី ចាប់តាំងពីថ្ងៃបង្កើតដំបូងរហូតមកដល់បច្ចុប្បន្នគឺមិនដែលមានប្រវត្តិមិនបង់ពន្ធជូនរដ្ឋទេ» ៕

Related posts