មហាជនជាច្រើន ប្រាកត់ជាបានស្គាល់ជាក់ជាមិនខានលោកស្រី ទ្រីដាណា ដែលជាម្ចាស់ប្រេន NNP
នៅមុននេះបន្តិច ថ្ងៃ ចន្ទ ទី ១៥ ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា បានធ្វើពិធីឡើងភូមិគ្រឹះថ្មី នៅខេត្ត សៀមរាប
រួចអ្នកស្រី ទ្រី ដាណា បានចង្ហោះរូបជាច្រើនសន្លឹកភ្ជាប់ជាមួយសាររៀបរាប់ពីអារម្មណ៏ថា ៖
ថ្ងៃនេះ នាងខ្ញុំ និងស្វាមី រៀបចំពិធីឡើងផ្ទះតូចមួយនៅសៀមរាប😊😊 មិនបានធ្វើកម្មវិធីជប់លៀងអីថំដុំទេ គ្រាន់តែក្រុងពាលី និងសូត្រមន្តតាមបែបប្រពៃណីសាសនាមួយព្រឹក ហើយក៏យកពេលនេះ មកចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ 150គ្រួសារ ព្រមទាំងក្មេងៗ រាប់រយនាក់ទៀត ដែលអំណោយមាន អង្ករ 20គីឡូក្រាម មីមួយកេះ ត្រីខមួយយួរ និងថវិកាមួយចំនួនគ្រាន់ដោះស្រាយជីវភាព។ ឃើញពួកគាត់សប្បាយចិត្តណាស់ ភាគច្រើនសុទ្ធតែចាស់ៗជរា។ មានអារម្មណ៍ថាស្រស់ស្រាយ បានផ្ទះថ្មី ហើយក៏អាចជួយពួកគាត់ក្នុងពេលតែមួយ 😊😊