ប្រិយមិត្តមួយចំនួនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ម៉ុង ឫទ្ធី នោះ ក្រៅពីធ្វើជំនួញ និងវិនិយោគលើវិស័យកសិកម្ម កាលពីពេលថ្មីៗនេះ លោកកំពុងតែចាប់ផ្តេីមសាងសង់ លំនៅដ្ឋានចំនួន១១៦ខ្នង សម្រាប់លក់ក្នុងតម្លៃសមរម្យ ជូនទៅអោយអ្នកដែលស្រឡាញ់បរិស្ថានធម្មជាតិ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានទេ ពីទីក្រុងភ្នំពេញមកដល់កន្លែងដែលលោកកំពុងតែសាងសង់នេះ។
មួយវិញទៀត លោកក៏ចូលចិត្តចែករំលែកនូវរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនដែរ ក្នុងហ្វេសប៊ុករបស់លោក។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកម្រឃើញ លោកបង្ហាញអារម្មណ៍បែបនេះណាស់ នៅក្នុងហ្វេសប៊ុក ដោយបានជូន ភរិយា នូវផ្កាកូលាបមួយទង ហើយប្រាប់ត្រង់ៗថា៖
“ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ គឺជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ខ្ញុំមានតែផ្កាកូឡាបក្រហមមួយទងនេះ យកមកប្រគល់ជូនដល់ដៃសង្សារចាស់ ដែលយើងបានស្រឡាញ់រួមរស់ជាមួយគ្នាអស់រយៈពេល៤៣ឆ្នាំ បានកន្លងផុតទៅហើយ 1978-2021=43 ផ្កាកូឡាបក្រហមមួយទងនេះ សបញ្ជាក់ទឹកចិត្តដ៏ល្អផូរផង់ ដែលយើងបាន រួមរស់អត់អោនអោយគ្នា ទៅវិញទៅមក ទើបយើងអាច រួមរស់នៅជាមួយគ្នាលុះដល់អវសាន្តជីវិតរបស់យើងទាំងពីរនាក់ ។”។
អានសារនេះចប់ភ្លាម ធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនទូទៅមានការពេញចិត្ត និងកោរសរសើរយ៉ាងខ្លាំងចំពោះ ឧកញ៉ា ម៉ុង ឫទ្ធី ដែលនៅតែរក្សាភាពផ្អែមល្ហែម ដូចទើបរៀបការថ្មីៗអ៊ីចឹង ហើយក៏មានអ្នកខ្លះទៀត បានជូនពរឲ្យ ឧកញ៉ា និងភរិយា ស្រឡាញ់គ្នាបែបនេះ ជារៀងរហូតថែមទៀត៕