បាត់ឈឹងពីសិល្បៈ អតីតតារាចម្រៀង ម៉េង វិមានរតនា មានងារជាជំទាវ រស់នៅយ៉ាងមានក្តីសុខ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើរំឮកទៅដល់ក្រុមគ្រួសាររបស់កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា មហាជនអ្នកគាំទ្រប្រាកដជាបានដឹងមកហើយ ថាក្រុមគ្រួសាររបស់តារាចម្រៀងជើងចាស់រូបនេះសុទ្ធសឹងតែជាសែអ្នកសិល្បៈទាំងអស់តែម្តង ។ ក្នុងនោះ បើនឹកដល់ប្អូនស្រីម្នាក់ក្នុងចំណោមបងប្អូនបង្កើតរបស់អ្នកនាង ម៉េង កែវពេជ្ជតា គឺអតីតតារាចម្រៀង ម៉េង វិមានរតនា ដែលមហាជនបានដឹងថាមានឪពុករួមគ្នា តែផ្ទៃម្តាយទីទៃនោះហាក់ស្ងាត់បាត់ឈឹងនៅលើវិថីសិល្បៈតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រមាណជា ១០ ឆ្នាំមុន អតីតតារាចម្រៀង ម៉េង វិមានរតនា ត្រូវបានមហាជនអ្នកទស្សនាពេញចិត្ត និង គាំទ្ររូបនាងយ៉ាងខ្លាំងក៏ព្រោះតែទេពកោសល្យ និង ទឹកដមសំឡេងដ៏រណ្ដំរបស់អតីតតារាស្រីនេះ នៅពេលដែលបកស្រាយបទចម្រៀងប្រពៃណី និង បទពីដើមៗម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មួយរយៈក្រោយនេះមហាជនអ្នកគាំទ្រហាក់នឹងរឮកដល់អតីតតារាស្រីខាងលើនេះ យ៉ាងខ្លាំងក្រោយពីនាងបានបញ្ចប់អាជីពលើវិថីសិល្បៈ និង ក្លាយជាជំទាវ ក្រោយពីបានរៀបការជាមួយនឹងអ្នកមានមុខមាត់ក្នុងសង្គមមួយរូប។ បច្ចុប្បន្នលោកជំទាវ ម៉េង វិមានរតនា មានកូនស្រីចំនួន ៣ នាក់ និង មានកូនប្រសារ ព្រមទាំងមានចៅ រស់នៅយ៉ាងមានសុភមង្គលទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែធ្វើឲ្យមហាជនអ្នកគាំទ្រ នៅតែសរសើរដល់លោកជំទាវ ម៉េង វិមានរតនា នោះក៏ព្រោះតែបច្ចុប្បន្ន ទោះជាមានស្វាមីជាឯកឧត្តមក៏ពិតមែន ប៉ុន្តែលោកជំទាវនៅតែប្រកបអាជីពជាអ្នកលក់ដូរតាមអនឡាញយ៉ាងសាមញ្ញ ។ លើសពីនោះ បើក្រឡេកទៅមើលសម្រស់វិញ ទោះជាមានវ័យជ្រេ និង មានកូនប្រសា ព្រមទាំងចៅហើយក្តី ប៉ុន្តែលោកជំទាវនៅតែមានសម្រស់ស្រស់ស្អាតដូចដើម៕

Related posts