ស្ងាត់ៗ! ចាន់ រតនា បង្ហាញសិស្សរបស់ខ្លួននៅសង្វៀនគុនខ្មែរ (មានវីដេអូ)

 

 

ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី១៩ ខែមិថុនា គេបានឃើញលោក ចាន់ រតនា ដែលជាកំពូលអ្នកប្រដាល់វាយដាក់ទ្រុងរបស់កម្ពុជានៅលើសង្វៀន ONE បានមកឲ្យទឹកកូនសិស្សរបស់លោកផ្ទាល់នៅឯស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍បាយ័ន។ កូនសិស្សរបស់លោកឈ្មោះគឹម វ៉ាយអិន មានអាយុ២១ឆ្នាំ ហើយធ្លាប់ឡើងប្រកួតលើសង្វៀនចំនួន៣ដង ក្នុងនោះឈ្នះ២ដង និងចាញ់១ដង។

វ៉ាយអិន បោះបង់ការប្រកួត ក្រោយពីការចាក់ជង្គង់ចូលជាច្រើនដង

ក្នុងការប្រកួតម្សិលមិញនេះ វ៉ាយអិន (បង្គោលខៀវ) ធ្វើមិនបានល្អទេដោយការចាប់វាយជង្គង់ចូលពេញៗពីដៃគូប្រកួត ធ្វើឲខ្លួនមិនអាចបន្តទៅមុខត្រឹមទឹកទី៣។ យ៉ាងណាក៏ដោយ គេក៏ឃើញមានការកោតសរសើរទៅដល់កូនសិស្សលោក ចាន់ រតនា ដែលមានភាពរហ័សរហួន និងហ៊ានប្រកួតជាមួយដៃគូមានបទពិសោទធ៍ប្រកួតច្រើនជាងខ្លួនរហូតដល់ទៅ៧ដង៕

ចង់ដឹងកូនសិស្សលោកចាន់ រតនា ធ្វើបានកម្រិតណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖<iframe width=”853″ height=”480″ src=”https://www.youtube.com/embed/NYIMZRDCajg” frameborder=”0″ allow=”accelerometer; autoplay; encrypted-media; gyroscope; picture-in-picture” allowfullscreen></iframe>

 

 

Related posts

Leave a Comment