មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។
ក្រៅពីមុខជំនួញ ធំៗ ដែលកំពុងរីកចម្រើនគួរឲ្យកត់សំគាល់នេះ លោកក៏ត្រូវបានគេមើលឃើញ និងកោតសរសើរ យ៉ាងខ្លាំងផងដែរ ចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមជាហូរហែ មិនដែលដាច់ឡើង។
ស្រាប់តែ មកដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ជាច្រើន បង្ហាញក្តីរំភើបយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងល្អមួយ គឺ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម Galaxy Navatra ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” ។
មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ម្នាក់នេះវិញ នឹងធ្វើឲ្យគ្រប់គ្នាភ្ញាក់ និងចាប់អារម្មណ៍ ព្រោះលោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញបំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច មានដូចជា នាំគ្នាដើរលំហែកាយតាមទីកន្លែងជិតឆ្ងាយ ញុំាបាយជុំគ្នា ជាដើម។
រឹតតែពិសេសថែមទៀតនោះ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ចំថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទំលាយរឿងមួយពីភរិយាខ្លួន សូម្បីតែលោក ក៏មិននឹកស្មានដល់ដែរ ដោយអ្នកឧកញ៉ា បញ្ជាក់ថា ៖
“ដោយសារផ្កាមួយបាច់នេះ អត់និយាយរកខ្ញុំសោះ គាត់សេដមួយល្ងាច ខ្ញុំរវល់ពេកភ្លេច ដល់ពេលគាត់អត់និយាយរក ទើបនឹកឃើញថា ថ្ងៃនេះជាបុណ្យនៃសេចក្ដីស្រលាញ់ ពិតជាកូនក្មេងមែន តែឥឡូវសប្បាយចិត្តវិញហើយ។ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ សូមគោរពជូនពរ ពុកម៉ែបងប្អូនទាំងអស់ ទទួលបានសេចក្ដីសុខ សុភមង្គល គ្រប់ក្រុមគ្រួសារ”។
ក្រោយឃើញសារនេះភ្លាម អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុក ក៏បានចូល comment ភ្លាមៗថា ៖ ស្វីតណាស់បង, មនុស្សស្រីអ៊ីចឹងហើយ, ចូលចិត្តបងណាស់តែងខ្លួនបែបសាមញ្ញ, បានប្តីទិញអោយសប្បាយចិត្តបំផុត, ចេះងរទៀតបងស្រី គួរអោយស្រឡាញ់ណាស់បងៗ, មនុស្សស្រីដូចគ្នាទាំងអស់ចូលចិត្តផ្កា។
ព្រមទំាងនៅមានពាក្យជាច្រើនទៀត បង្ហាញពីការយល់ចិត្ត ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងជូនពរឲ្យអ្នកទំាងពីរជួបប្រទះតែសុភមង្គល និងស្រឡាញ់ជារៀងរហូត៕