កម្របានដឹង! នេះជាប្រវត្តិស្បែកជើងមាស គ្រឿ ងសម្រាប់មហាក្សត្រ រាជាភិសេកគ្រងរាជសម្បត្តិ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះសុពណ៌បាទុកា ឬដែលហៅជាភាសាសាមញ្ញថា ស្បែកជើងមាស គឺជាគ្រឿ ងឆ្លងព្រះបាទពិសេសមួយសម្រាប់អង្គព្រះមហាក្សត្រ ដែលត្រូវបានរាប់បញ្ចូលក្នុងចំណោមគ្រឿ ងបញ្ចកកុធភណ្ឌទាំង ៥ ជាវត្ថុមង្គលសម្រាប់ព្រះរាជាធិរាជ ដើម្បីទ្រង់គ្រងព្រះបរមសិរីរាជសម្បត្តិពេញបរិបូណ៌ដោយខ្វះពុំបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះសុពណ៌បាទុកានេះ មានរាងជាស្បែកជើងប្រអប់ សាងអំពីមាសប្រកបដោយក្បាច់ភ្ញីរចនាយ៉ាងវិចិត្រ ផ្នែកខាងក្នុងមានពាសដោយក្រណាត់ទន់ ឯនៅផ្នែកខាងចុងឆ្លងព្រះបាទវិញមានលក្ខណៈងឡើងទៅលើបន្តិច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថន័យនៃព្រះសុពណ៌បាទុកានេះ គឺគេប្រដូចទៅនឹង ផែនដីដែលជាទីរងនូវភ្នំព្រះសុមេរុរាជ និងជាទីអាស្រ័យរបស់ប្រជានុរាស្ត្រទាំងដោយព្រះយសព្រះតេជៈនៃអង្គព្រះមហាក្សត្រ ហើយក៏តំណាងដល់ការយាងចេញព្រះរាជដំណើរ របស់ព្រះរាជាទៅកាន់គ្រប់ទីកន្លែងក្នុងព្រះរាជអាណាចក្រ ដើម្បីពិនិត្យនិងទំនុកបំរុងអស់អាណាប្រជានុរាស្ត្រក្នុងដែនដីរបស់ព្រះអង្គផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លងកា ត់សម័យកាលសង្គ្រាមដ៏ខ្លោ ចផ្សា នាទសវត្សកន្លងមក គ្រឿងរាជបញ្ចកកុធភណ្ឌទាំងឡាយ រួមទាំងព្រះសុពណ៌បាទុកាផងនោះ បានបាត់ដំណឹងសូន្យឈឹងគួរអោយសោកស្តាយក្រៃលែង ជាហេតុដែលនៅសម័យក្រោយមក ក្នុងពេលដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ស្តេចយាងនិវត្តន៍ត្រឡប់មកគ្រងព្រះបរមសិរីរាជសម្បត្តិជាលើកទីពីរ ត្រូវអវត្តមាននូវគ្រឿ ងរាជ្យដ៏សំខាន់ទាំងនេះ ។

Related posts