រាជធានីភ្នំពេញ៖ ជីវិតនៅកំលោះខ្លួនមួយជាច្រើនទសវត្សរ៍របស់តារាសម្ដែងជើងចាស់មានទីផ្សារដូចផ្ការីកគ្រប់រដូវលោក ទេព រិន្ទដារ៉ូ
នៅតែជាប្រធានបទដែលមហាជនយកមកជជែកចង់ដឹងថា តើនារីដែលលោកធ្លាប់ចាប់ចិត្តប្រតិព័ទ្ធជាអ្នកណា? ហើយថាតើនាងម្នាក់
ណាទៅដែលនឹងមានវាសនាឃុំគ្រងបេះដូងរបស់លោកនោះ។
តែអ្វីដែលមហាជនងឿនឆ្ងល់នោះគឺ រហូតមកទល់ពេលនេះអ្នកខ្លះមិនទាន់បានចម្លើយនៅឡើយទេ ដោយពួកគេឆ្ងល់ថា ហេតុអ្វីបានជាមិនដែលឃើញទេព រិនដារ៉ូ យកប្រពន្ធ ឬមួយលោកជាប្រុសអា? ម្យ៉ាងទៀតគេដាក់ការសង្ស័យថាលោកអាចជាបុរសដែលប្រុសស្រលាញ់ប្រុសភេទដូចគ្នា។
បច្ចុប្បន្ននេះ លោកមានវ័យកាន់តែចាស់ហើយ តែលោកនៅមិនទាន់មានគ្រួសារទេនៅឡើយ។ ក្រោយពីមានការងឿនឆ្ងល់ខ្លាំង បែបនេះលោកធ្លាប់បានបកស្រាយតាមបណ្តាញសង្គមម្តងរួមមកហើយថា លោកធ្លាប់មានប្រពន្ធតែបានចែកផ្លូវគ្នា តាំងពីឆ្នាំ១៩៨៨មកម្លេះ ហើយមកដល់សព្វថ្ងៃ លោកក៍គិតគូរឿងប្រពន្ធដែរ។
នេះដោយសារតែលោកត្រូវរាប់រងបន្ទុកគ្រួសារ ដូចជាមានម្តាយចាស់ ប្អូនស្រី និងក្មួយដែលកំពុងសិក្សារ ត្រូវការចំណាយ ហើយបើលោកយកប្រពន្ធ លោកពីបាកនិងបន្តបន្ទុកនេះណាស់ អញ្ជឹងលោកមានតែរង់ចាំប៉ុណ្ណោះ៕