សំណាងផ្ទួនៗ! ទីបំផុត ថៅកែហាងពេជ្រ សម្រេច សង់ផ្ទះ​ល្មម​មួយ ជូន អ្នកលក់​ការ៉េម​ នៅសៀមរាប នេះហើយ ព្រោះតែហេតុផលមួយនេះ…(មានវីដេអូ)

មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន បងស្រីម្នាក់ឈ្មោះ សានណា ហៅ សៀវ ឡុងនី មានមុខរបរជាអ្នកលក់ការ៉េម នៅផ្សារលើ ក្នុងខេត្តសៀមរាប ជាស្ត្រីមេមាយ មានកូនដល់ទៅ៤​នាក់ ឯណោះ។ រូបគាត់ មាន ភាពបុិនប្រសព្វ អាចបញ្ចូលសម្លេង និងបកស្រាយបទចម្រៀង បានយ៉ាងពីរោះ ជាពិសេសពូកែ កំប្លុកកំប្លែង គ្រប់គ្នាបានជួបហើយ ធានាថាសើចចុកពោះ។

ចំណែកពេលថ្មីៗនេះ លោកស្រី ទ្រី ដាណា បានជួប បងស្រីម្នាក់នេះផ្ទាល់ហើយ ព្រមទាំងសន្យាថា នឹងសង់ផ្ទះ​ល្មម​មួយ ជូន អ្នកលក់​ការ៉េម​ នៅសៀមរាប នេះទៀតផង ព្រោះតែហេតុផលមួយនេះ។ លោកស្រី បានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២០ នេះថា ៖

“ចៃដន្យណាស់ មកព្រះអង្គចេក ព្រះអង្គចម ស្រាប់តែឮសំឡេងគាត់ហៅ idol ហើយលួចថតទៀត បងប្អូន​ស្គាល់​គាត់​ទេ គាត់​ហ្នឹង​ហើយ ល្បី​ថា​សៀវ ឡុងនី​ ខ្មែរ ចូល​ចិត្ត​ធ្វើ​ឱ្យ​គេ​សើច​នៅ​សៀមរាបនោះ តាម​ពិត ជីវិត​គាត់​កម្សត់​ណាស់ មិន​មែន​សប្បាយ​ដូច​នៅ​ក្រៅ​ចឹង​ទេ គាត់​ធ្វើ​ចឹង ព្រោះ​ចង់​លក់​ការ៉េម​ដាច់។

គាត់​និង​ប្ដី​បែក​គ្នា ហើយ​ឥឡូវ​គាត់​ចិញ្ចឹម​កូន ៤​នាក់ និងម្ដាយ គ្មាន​កន្លែង​នៅ​ស្រួល​ទេ។ គាត់រួសរាយណាស់ មកជិតខ្ញុំ សើចដាក់ខ្ញុំ ខ្ញុំក៏សួរនាំជីវិតគាត់ ហើយ​គាត់​ថា ​ចង់​បាន​កូន​ផ្ទះ​ល្មម​មួយនៅជាមួយកូនៗ និងម៉ែគាត់។ អាណិត​គាត់ ខំ​ប្រឹង ហើយ​ក៏​ឃើញ​គាត់​តាម tiktok ច្រើន​ដែរ។ ខ្ញុំនឹងសង់ផ្ទះ​ល្មម​មួយ​ឱ្យ​គាត់ ឃើញ​គាត់​រំភើប​ចិត្ត ខ្ញុំ​នេះ​ក៏​សប្បាយ​ដែរ។ ខ្ញុំ​ចូល​ចិត្ត​អ្នក​តស៊ូ​ណាស់ ដូច​គាត់​ចឹង គឺ​ចង់​ជួយ​មែន​ទែន”។

 

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment