មហាជន ក៏ដូចជាហ្វេនៗ ជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀង ដែលសម្លេងផ្អែមស្រទន់ មាស សុខសោភា នោះ ហើយថ្មីៗនេះ មាស សុខសោភា មានដំណឹងល្អមួយ សម្រាប់អ្នកគាំទ្ររបស់ខ្លួនហើយ ដោយប្រកាសជាផ្លូវការនៅក្នុងហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា រូបគាត់ បានសម្រេចចិត្ត ចូលផលិតកម្ម រាម ជាផ្លូវការហើយ។
ចំណែក នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃចូលឆ្នាំចិន តារាចម្រៀងរូបនេះ បានរៀបចំអាំងប៉ាវយ៉ាងច្រើន ចែកជូនបងៗប៉ូលីស និងប្រជាពលរដ្ឋមួយចំនួន ដែលឈររងចាំនៅមុខផ្ទះរបស់ខ្លួន មើលទៅម្នាក់ៗ រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង។
កាន់តែពិសេស ថែមទៀតនោះ នាថ្ងៃដដែលនេះ មាស សុខសោភា ក៏បានទទួលអាំងប៉ាវ ពី ឧកញ៉ា ទៀ វិចិត្រ វិញផងដែរ ដល់ថ្នាក់រំភើបចិត្តពេក ក៏ពោលពាក្យថា “មកយក អាំងប៉ាវដល់ផ្ទះមេចា៎”។
ឧកញ៉ា ទៀ វិចិត្រ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ថតជាមួយ ភរិយា និងកូនៗ រួមទំាង មាស សុខសោភា ផងដែរ ព្រមទំាងភ្ជាប់សារខ្លីមួយថា “រីករាយបុណ្យចូលឆ្នាំប្រពៃណីចិន ជូនពរមានលាភសំណាង មាសប្រាក់ និងមានសុភមង្គលក្នុងគ្រួសារ ចូលមានដល់បងប្អូនជាទីស្រឡាញ់គ្រប់ៗគ្នា…”។
ឃើញបែបនេះ ភ្លាម ហ្វេនៗជាច្រើន បានបង្ហាញអារម្មណ៍ដែរថា ៖ ស្រស់ស្អាតណាស់ អាយដល, ចែកខាងនេះផង បងភា, សុំដែរមកបង, ស្អាតៗ ណាស់ បង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖