តារាប្រុសទី ១ មីយ៉ាន់ម៉ា Paing Takhon ស្លៀកឈុតចិន ចេញតវ៉ាយ៉ាងក្តៅគគុ កដើម្បីជាតិ ប្រឆាំងរដ្ឋាភិបាលយោធា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់មួយរយៈមកហើយដែលយោធាប្រទេសមីយ៉ាន់ម៉ា បានឡើងគ្រប់គ្រងអំណាចជាថ្មី ក្រោយលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi ) រួមទាំងមេដឹកនាំជាន់ខ្ពស់មួយចំនួនទៀតត្រូវបានឃា ត់ខ្លួន កាលពីព្រឹកមិញថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងមានរឿងក្នុងប្រទេសដ៏ក្ដៅគគុ កនេះ គេកត់សម្គាល់ឃើញប្រជាជនមីយ៉ាន់ម៉ាទូទាំងប្រទេស បានចេញមកតវ៉ារដ្ឋប្រហារយោធាគ្រប់រូបភាពតាមដែលអាចធ្វើបាន ហើយក្នុងនោះតារាសម្ដែងល្បីឈ្មោះម្នាក់ប្រចាំប្រទេសលោក Paing Takhon បានសកម្មផងដែរក្នុងការតវ៉ាប្រឆាំងនោះ ដោយជារៀងរាល់ថ្ងៃគេបានឃើញតារាប្រុសរូបនេះបានខ្នះខ្នែងយ៉ាងខ្លាំង ចូលរួមជាមួយក្រុមអ្នកគាំទ្រ និង ប្រជាជនទូទៅ ដើម្បីទាមទារសិទ្ធិសេរីភាពដល់ប្រទេសខ្លួនវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា កាលពីកន្លងទៅនោះ តារាប្រុស Paing Takhon បានចេញមកសរសេរសារទាំងក្តីក្លាហ៊ានលើបណ្តាញសង្គមស្នើសុំមេដឹកនាំពិភពលោក អង្គការសហប្រជាជាតិ និង ប្រព័ន្ធផ្សព្វផ្សាយពិភពលោក ជួយប្រទេសរបស់គេ មេដឹកនាំរបស់គេ ប្រជាជនរបស់គេ ពីទង្វើដ៏ជូរចត់នេះផងដែរ ដោយគេចង់បានលទ្ធិប្រជាធិបតេយ្យហើយចង់ឱ្យប្រទេសរបស់គេមានការអភិវឌ្ឍន៍ ៕

Related posts