នេះជាទិដ្ឋភាពខាងក្នុងវីឡាថ្មី ចាន់ កែវនិមល ប្រណីតគួរឲ្យចង់នៅ

ភ្នំពេញ៖ អ្នកណាដែលថាមិនស្គាល់ អ្នកនាង ចាន់ កែវនិមល ដែលជាពិធីការិនីដ៏ឆ្នើមមួយរូប ប្រកបដោយវោហាស័ព្ទចាក់ទឹកមិនលេច ជាពិសេស អមដោយរូបសម្រស់ មុខមាត់ស្រស់ស្អាត គួរឲ្យទាក់ទាញខ្លាំងណាស់។

មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ ចាន់ កែវនិមល តែងតែបង្អួតពីសុភមង្គលគ្រួសារ ជាមួយស្វាមី និងកូនជាទីស្រលាញ់ ជារឿយៗក្នុងបណ្ដាញសង្គម ឲ្យហ្វេនៗឃើញហើយច្រណែនមិនស្ទើរទេ។ លើសពីនេះ អ្វីដែលពិសេស កាលពីពេលថ្មីៗកន្លងទៅនេះ ពិធីការិនីរូបនេះ កាន់តែកាក់កបក្នុងអាជីពសិល្បៈ ដោយទើបតែបើកបង្ហាញកាដូសម្រាប់កូនស្រីគម្រប់ខួប៩ឆ្នាំ ជាផ្ទះវីឡាថ្មីយ៉ាងធំស្កឹមស្កៃ ធ្វើឲ្យកូនស្រីបណ្ដូលចិត្ត រំជួលចិត្តខ្លាំងណាស់។

យ៉ាងណាមិញ ថ្ងៃនេះដែរ ចាន់​ កែវនិមល បានបង្កភាពភ្ញាក់ផ្អើលសាជាថ្មី ដោយទើបតែបើកបង្ហាញជ្រុងខ្លះៗ ទិដ្ឋភាពខាងក្នុងវីឡាថ្មីយ៉ាងស្ដុកស្ដម្ភ អមដោយការរៀបចំបានយ៉ាងមានរបៀបរៀបរយ។ ក្នុងនោះដែរ យោងតាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលរូបនាង បានបង្ហោះក្នុងហ្វេសប៊ុក បានបង្ហាញពីរូបភាពនៃបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ អមដោយគ្រឿងសង្ហារឹមថ្លៃៗ ទាន់សម័យប្រណីត ជាមួយការជួយពីសំណាក់ស្វាមីបណ្ដូលចិត្ត និងកូនស្រីផងដែរ។

ក្រោយពីឃើញបែបនេះភ្លាម មានប្រិយមិត្តជាច្រើនរូប បានសម្ដែងអារម្មណ៍រីករាយរំភើបជំនួស ជាពិសេស បានចូលមកបញ្ចេញមតិសរសើរដល់រូបនាង ដែលទទួលបានជោគជ័យដូចសព្វថ្ងៃនេះ និងប្រាថ្នាចង់បានជីវិតដែលជោគជ័យទាំងគ្រួសារ ការងារបែបនេះទៀតផង៕

ទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment