មហាជនស្ទើរតែទំាងអស់ នៅក្នុងប្រទេសកម្ពុជាយើង ពិតជាបានជ្រាបហើយថា ជារៀងរាល់ឆ្នាំ គេតែងតែឃើញ ប្រជាពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិន បាននាំគ្នាសែនចូលឆ្នាំចិន ដើម្បីឧន្ទិសដល់ញាតិសន្តាន ដែលបានចែកឋានទៅហើយ និងដើម្បីសុំសេចក្តីសុខពីវិញ្ញាណខណ្ឌញាតិទាំងនោះ។
ចំណែកឆ្នាំនេះ នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញ គឺចំថ្ងៃសែនចូលឆ្នាំចិន ហើយគេឃើញតារាល្បីៗជាច្រើនដួង ក៏បាននាំគ្នា ស្លៀកឈុតសំលៀកបំពាក់ យ៉ាងស្រស់ស្អាត ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្រស់ស្រាយ គ្រប់ៗគ្នា ព្រមទំាងនាំគ្នាសែននៅក្នុងថ្ងៃនេះដែរ និងមានពាក្យជូនពរគ្នា ហេងហេង ក្នុងឱកាសឆ្នាំថ្មីនេះ។
ម្សិលមិញនេះដែរ សួស វីសា បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ក្រោយស្វាមីបានធ្វើរឿងមួយនេះជូន។
វីសា បានបញ្ជាក់ប្រាប់ថា “ធ្វើស៊ីណាស់ ប៉ាជេននី រត់មកអោប ហើយអូសដៃអោយទៅអង្គុយ ប្រាប់ថា បងមានអាំងប៉ាវជូនអូន បងចង់អោយអូនបើកអ៊ុតមើល ស្រាប់តែបើក ក្នុងអាំងប៉ាវ ឃើញមានតែក្រដាស តែដល់ពេលមើលក្នុងក្រដាស បានដឹងថា សូប្រាយ អរគុណប្តីសំលាញ់”។
មើលរូបភាព និងអានសារនេះរួច សូម្បីតែអ្នកគាំទ្រ ជាច្រើន ដ៏លាន់មាត់ដែរថា ៖ រំភើបដល់ហើយបងទាំងពីរ, អាំងប៉ាវសម័យ ABA ចេះណាស់ប៉ាៗ, អាំងប៉ាវ ខប់ៗ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖