ក្រោយដឹងរឿង ដែលកំពុងផ្ទុះកក្រើកកាលពីពេលថ្មីៗនេះ ភ្លាម មិនចាំយូរឡើយ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញ ឯកឧត្តម ហ៊ុន ជា បានបង្ហោះរូបភាព ចំប៉ីខ្មៅ និងក្រុម អាជី ហើយ ពោលពាក្យបែបនេះថា ៖
“រឿងទុំទាវ2021 ជាប្រធានបទដ៏ក្ដៅ ដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះយើងត្រូវតែមានតម្លាភាពជាមួយគ្នា។ ខ្ញុំសុំស្នើក្រសួងវប្បធម៌កោះហៅបុគ្គលដែលបានយករឿងទុំទាវ មកបំផ្លាញ នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនិតិវិធី នៃច្បាប់ឡើងវិញ ដើម្បីបំពេញបំណង និងរកយុត្តិធម៌ដល់ជនរងគ្រោះ និងជនរួមជាតិខ្មែរទាំងអស់ អោយមានភាពស្មើគ្នា។ កុំអោយរាស្រ្ដគិត ថាវាខុសគ្នាត្រង់ណា ?”។
មិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម ហ៊ុន ជា បានបង្ហោះសារទី២ ពាក់ព័ន្ធរឿង ទុំទាវ2021 នេះ ដោយនិយាយច្បាស់ៗថា “មិនថាខមិន ឬឆាតមកផ្ទាល់ដល់រូបខ្ញុំ គឺសឹងតែ 99% ដែលចង់អោយមានភាពស្មើគ្នាចំពោះមុខច្បាប់ ហើយមិនមែន ដុតអោយខ្លោច រោលអោយឆៅនោះទេ គ្រាន់តែចង់អោយមានយុត្តិធម៍ដល់ខ្មែរគ្រប់គ្នា។
ក្នុងនាមខ្ញុំក៏ជាប្រជាជនខ្មែរមួយរូបដែរ សុំសំណូមពរ និងសង្ឃឹមយ៉ាងមុតមាំថាក្រសួង ដែលមានសមត្ថភាពពាក់ព័ន្ធក្នុងរឿង ទុំទាវ2021 ដែលអាចមាន :
1. ក្រសួងព័ត៌មាន
2. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
3. ក្រសួងធម្មការ និងសាសនា
4. ក្រសួងអប់រំ
មេត្តាត្រួតពិនិត្យឡើងវិញ នូវកំហុសឆ្គង ដែលមានចេតនា គ្រោងទុកនេះ ឡើងវិញ ពោលគឺកុំអោយរាស្រ្តគិតថា ច្បាប់លំអៀង ហើយច្បាប់អនុវត្ត គឺមានសំរាប់អ្នកក្រ និងអ្នកមាន។
មន្រ្ដីធ្វើ រាស្រ្តរងចាំមើល
ពីពលរដ្ឋខ្មែរមួយរូប ដែលស្រលាញ់ខ្មែរ”៕