ភ្នំពេញ ៖ ជាការពិតណាស់ដែលថ្ងៃចូលឆ្នាំចិនប្រពៃណីចិន ប្រជាពលរដ្ឋខ្មែរកាត់ចិន និងវៀតណាម ត្រៀបត្រា រៀបចំសែន ដោយបានដាក់នៅសំណែនជាច្រើនតាំងតែពីជ្រូកខ្វៃ មាន់ ទា បាយសម្ល និងផ្លែឈើជាច្រើនមុខផងដែរ។ ជាក់
ស្ដែងខណ:ពេល ដែលមានមុខម្ហូបបរបូណ៌ ហូរហៀរបែបនេះ ស្រាប់តែ សុវណ្ណ រិទ្ធី ដែលលោកអ្នកបងប្អូន បានស្គាល់ថា លោកជាអ្នកសារព័ត៌មានម្នាក់ដ៏មានទេពកោសល្យ និងជាអតីតនៃអគ្គនាយកនៃ TV Facebook ផងដែរនោះ បានធ្វើការឡាយផ្ទាល់តាមរយ:គេហទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានលើកម្រាមដៃ១០
ស្នើសុំដល់ប្រជាពលរដ្ឋខ្មែរយ៉ាងដូច្នេះថា៖នៅពេលដែលខ្ញុំបានឃើញបងប្អូនរបស់យើងបង្ហោះរូបសែនចូលឆ្នាំចិន នេះ ធ្វើឲ្យខ្ញុំនឹកដល់រឿងមួយ ហើយក៏ចេញមុខលើកម្រាមដៃ១០ សូមសំពះ និងសុំស្នើសុំដល់ពុកម៉ែ បងប្អូន… ខ្ញុំគ្រាន់តែ
សំណូមពរដល់ពុកម៉ែ បងប្អូននៅក្នុងបណ្តាញសង្គម ដែលកំពុងតែសែនព្រេន សូមបងប្អូនកុំទុកម្ហូបឲ្យផ្អូម ខូចអី ដោយអាចចែករំលែក នូវទាន និងបុណ្យកុសល ដោយចែករំលែកម្ហូបទាំងអស់នោះ
ទៅកាន់បងប្អូនដែលរស់នៅក្រោមសំយ៉ាបផ្ទះ ឬលោកតា លោកយាយ ដែលធាក់ស៊ីក្លូ …។ចំពោះសាររបស់លោក សុវណ្ណ រិទ្ធី នេះ ក៏ទទួលបានការសាទរ និងសម្តែងការពេញចិត្តយ៉ាងខ្លាំងពីសំណាក់បងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលនិយមលេងបណ្តាញហ្វេស ប៊ុក ផ្ទាល់តែម្តង៕ប្រភព៖khmerload