ក្រោយពីចេញលទ្ធផលនៃការចូលខ្លួនបំភ្លឺរបស់ក្រុមសម្តែងរឿង ទុំទាវ២០២១ រួចមក មហាជនបាន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើន បានសម្តែងការហួសចិត្ត ក៏
ដូចជាអ្នកខ្លះលើកឡើងថាការដែលត្រឹមតែឲ្យចេញមុខសូមទោសជាសាធារណៈ ឬក៏ការអនុវត្តតាមកិច្ចសន្យាចំនួន៨ចំណុច ដែលខាងក្រសួងដាក់ឲ្យទៅលើក្រុមអ្នកលក់ឡេនោះគឺវា
មានលក្ខណៈមិនយុត្តិធម៌សោះ ខណៈដែល ចំប៉ី ខ្មៅ ដែលធ្លាប់ប្រព្រឹត្តិទង្វើស្រដៀងគ្នាបែបនេះពីមុនមក បែរជាត្រូវទទួលទោសជាប់គុកអស់រយៈពេលដល់ទៅមួយឆ្នាំ។
ពាក់ព័ន្ធនឹងរឿងនេះឯកឧត្តម ហ៊ុន ជា បានបង្ហោះបញ្ចេញមតិយោបល់ថា៖ រឿងទុំទាវ2021 ជាប្រធានបទដ៏ ក្ដៅដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះយើងត្រូវតែមានតម្លាភាពជាមួយគ្នា។
ខ្ញុំសុំស្នើក្រសួងវប្បធម៌កោះហៅបុគ្គល ដែលបានយករឿងទុំទាវមកបំផ្លាញ នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនិតិវិធីនៃច្បាប់ឡើងវិញដើម្បីបំពេញបំណងនិងរកយុត្តិធម៌ដល់ជនរងគ្រោះនិងជនរួមជាតិខ្មែរទាំងអស់អោយមានភាពស្មើគ្នា 🙏🏻❤️🙏🏻❤️🙏🏻 កុំអោយរាស្រ្ដគិត ថាវាខុសគ្នាត្រង់ណា ? 🤣🤣🤣🤭🤫💵🙈💵🙈💵🙈 ពីខ្ញុំបងជា Pls Share & comment 🙏🏻❤️🇰🇭❤️🕊❤️=៕