ជា វិបុល តែងឈុតចិនទាំងគ្រួសារ ព្រមទាំងផ្ញើសារក្រើនរំឭកយ៉ាងមានន័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ នេះដែរ បងប្អូនជនជាតិចិន និង ជាប់សែចិន ក៏កំពុងតែត្រៀមខ្លួនអបអរថ្ងៃចូលឆ្នាំប្រពៃណីចិន ។ ក្នុងនោះបើមើលតាមបណ្តាញសង្គមហ្វេសប៊ុកឯនោះវិញ ក៏ឃើញមានសិល្បករ សិល្បការិនីជាច្រើន បានបង្ហាញសកម្មភាពផ្សេងៗ ដូចជារៀបចំផ្ទះសម្បែង ព្រមទាំងស្លៀកឈុតប្រពៃណីចិនដើម្បីចូលរួមអបអរផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើក្រឡេកទៅមើលគ្រួសាររបស់ពិធីការិនី និង ពិធីករល្បីឈ្មោះ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ក៏បានរៀបចំតុបតែងខ្លួន ស្លៀកឈុតចិន ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំចិនជាមួយបងប្អូនសែចិន មើលទៅពិតជាស្រស់ស្អាត និង រីករាយយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ អ្វីដែលធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ដល់អ្នកនាង លោក ជា វិបុល បន្ថែមទៀតនោះ ក៏ព្រោះតែភរិយាមួយគូនេះបានបង្ហោះសារក្រើនរំឮកមួយឃ្លាដល់បងប្អូនទាំងអស់គ្នាថា «ថ្ងៃស្អែកបងប្អូនណាសែនខ្លះ? កុំភ្លេចប្រយ័ត្នអគ្គីភ័យផងណា។ ជូនពរបងប្អូនហេងៗ» ៕

Related posts