អ្នកផ្ទុកកូវីដ ១៩ ទាំង ១៥ នាក់រកឃើញព្រឹកនេះជាបុរសខ្មែរទាំងអស់ ជាអ្នកភ្នំពេញ និងខេត្តទាំង ៤ នេះ

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១២ កក្កដា ២០២០ នេះ អ្នកដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីទាំង ១៥ នាក់ ដែលមានផ្ទុកវីរុសកូវីដ ១៩ នោះ សុទ្ធតែជាជនជាតិខ្មែរ និងជាបុរសទាំងអស់ ។ អ្នកទាំង ១៥ នាក់នោះ មានស្រុកកំណើតដូចខាងក្រោមនេះ៖

– បុរសជានជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
– បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ ឃុំក្រាំងចំរេ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
– បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្លាំងស្បែកឃុំ កំពង់ហ្លួង ស្រុកពញ្ញាឮខេត្តកណ្ដាល
– បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្លាំងស្បែកឃុំកំពង់ហ្លួង ស្រុកពញ្ញាឮខេត្តកណ្ដាល
– បុរសជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់អំពិលឃុំ បុរីជលសាស្រកបុរីជលសាខេត្តតាកែវ
– បុរសជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់អំពិល ឃុំដារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
– បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិបាតដីក្រោមឃុំបឹងព្រួលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
– បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
– បុរសជនជាតិ ខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់អំពិលឃុំបុរីជលសាស្រកបុរីជលសាខេត្តតាកែវ
– បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ
– បុរសជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃឃុំច្រាំងចំរេ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
– បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិជ្រោយមន្ត្រីឃុំជ្រោយមន្ត្រី ស្រុកមុខកំពូលខេត្តកណ្ដាល
– បុរសជនជាតិខ្មែរអាយុ ៣៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
– បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិជើងទុង ឃុំជើងទុង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
– បុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ មានអាស័យដ្ឋាននៅភូមិជីមាន់ ឃុំក្រែក ស្រុកក្រែក ខេត្តត្បូងឃ្មុំ ។

Related posts

Leave a Comment