ស្ងាត់ៗ អូនមែល កូនស្រី នី រតនា ស្លៀកមួយឈុតនេះ ស្អាតទាក់ភ្នែកដល់ហើយ, ឃើញធ្វើមុខ គួរឲ្យគ្រឺតពេក មានអី ហ្វេនៗ ដាក់ម្នាក់ មួយម៉ាត់ ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាននូវ តារាចម្រៀង ដែលមានសម្លេងផ្អែមស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាសនោះ គឺ នី រតនា ហើយលោកក៏បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ដោយមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសយ៉ាងច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកអ្នកទំាងពីរទទួលបានកាដូដ៏ពិសេសមួយសម្រាប់គ្រួសារ នោះ គឺកូនស្រី ជាទីស្រឡាញ់របស់ខ្លួន មានឈ្មោះ នីវណ្ណ មែលឡានី កាន់តែធំ កាន់តែប្លែក គួរឲ្យគ្រឺតខ្លាំងណាស់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញ អូនមែល កូនស្រី សំណព្វចិត្ត របស់លោក នី រតនា ស្លៀកមួយឈុតពណ៌ក្រហម ស្អាតប្លែកខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ហ្វេសប៊ុក Nyvann Melanie – នីវណ្ណ មែលឡានី បានប្រាប់បន្ថែមថា “ថ្ងៃស្អែកសែនចូលឆ្នាំចិនហើយ អ៊ុំពូមីង បានត្រៀមរួចរាល់ឬនៅ? ចំណែកអូន ត្រៀមរួចអស់ហើយចា៎ គឺត្រៀមឈុតចិន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះភ្លាម មិនចាំយូរឡើយ ហ្វេនៗ លោក នី រតនា ក៏បានចូល comment ភ្លែតថា ​៖ គួរឱ្យស្រឡាញ់ណាស់ក្មួយ, អូនមែលសមម្ល៉េះក្មួយ, គួរឲ្យក្នាញ់ណាស់, ស្អាតខ្លាំងណាស់អូនមែល, ខ្យូតណាស់អូនមែល, ក្នាញ់ណាស់ លោកអើយ, ត្រចៀកកាំ មុខជូរម៉្លេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ព្រមទំាងនៅមាន comment ជាច្រើនទៀត សុទ្ធសឹង បង្ហាញអារម្មណ៍ គ្រឺត អូនមែល ជាខ្លាំង ក្រោយស្លៀកមួយឈុតនេះ ៖

Related posts