ព្រឹកនេះកម្ពុជារកឃើញ អ្នកដំណើរមកពីអារ៉ាប់ប៊ីសាអូឌីដល់ទៅ​ ១៥ នាក់​ ផ្ទុកវីរុសកូវីដ-១៩​

នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ២០២០ នេះ ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានប្រកាសរកឃើញ អ្នកដំណេីរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី​ ១៥ នាក់​ មានលទ្ធផលតេស្ត​ វិជ្ជមានវីរុសកូវីដ-១៩​ ក្នុងចំណោមអ្នកដំណេីរសរុបចំនួន​ ៩៤នាក់ ។

អ្នកដែករកឃើញមានផ្ទុកកូវីដ ១៩ ទាំង ១៥ នាក់នេះសុទ្ធតែជាបុរសជនជាតិខ្មែរធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១៧ និង ២៥ នាទី ហើយបានយកវត្ថុសំណាកទៅវិភាគនៅវិទ្យាស្ថាប៉ាស្ទ័រ និងបង្ហាញលទ្ធផលមានវិជ្ជមានវីរុសកូវីដ ១៩ និងបច្ចុប្បន្នអ្នកជំងឺទាំង ១៥ នាក់ត្រូវបានដាក់សម្រាកឱ្យព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោមរាជធានីភ្នំពេញ ៕

Related posts

Leave a Comment