នៅមុននេះបន្តិចជាលទ្ធផលប្រហែលជាប្រិយមិត្តអ្នកតាមដានព័ត៌មានប្រហែលជាបានជ្រាបរួចមកហើយ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និង
វិចិត្រសិល្បៈ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានកោះហៅ កញ្ញា តេង ស៊ីណាត និងកញ្ញា តេង ដាណា រួមនឹងអ្នកពាក់
ព័ន្ធ ក្នុងការផលិតវីដេអូឃ្លីប រឿង ទុំទាវ ២០២១ មកអប់រំណែនាំ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ លទ្ធផល ៨ចំណុច នៃ
ជំនួបរវាងក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះករណីការផលិតរឿង«ទុំទាវ២០២១» មាន
ដូចខាងក្រោម៖ ១. មិនប្រព្រឹត្ត និងចូលរួមប្រព្រឹត្ត នូវគ្រប់សកម្មភាព ឥរិយាបថ ព្រមទាំងពាក្យសម្តី ដែលបណ្តាលឱ្យមាន
ផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិទៀតឡើយ។ ២. មិនបង្ហាញភាពស៊ីចស៊ី បែប
អនាចារ ក្នុងបណ្តាញសង្គម ៣. ប្រើប្រាស់ចំណេះ ជំនាញដែល ខ្ញុំបាទ/នាងខ្ញុំមាន ដើម្បីចូលរួមលើកស្ទួយ វប្បធម៌ ប្រពៃណី
សាសនា សីលធម៌ ព្រមទាំងកិត្យាសង្គមជាតិ។ ៤. យល់ព្រមប្រគល់ Page account ឈ្មោះHokima និងAccount Tik Tok
ឈ្មោះ Gi Leader261ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន របស់ ខ្ញុំបាទ/នាងខ្ញុំ ឱ្យក្រុមការងារ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គ្រប់គ្រង និង
លុបចោលទាំងស្រុង។ ៥. សន្យាមិនទាញយកទិន្នន័យក្នុង Page account ឈ្មោះHokima និង Account Tiktok ឈ្មោះ Gi Leader261 ដែល
បានប្រគល់ជូនក្រុមការងាររបស់ក្រសួង មករក្សាទុក ឬ ប្រើប្រាស់ឡើយ។ ៦. សន្យានឹងសហការជាមួយម្ចាស់ account Facebook ឬ/និង
Page account ដែលខ្ញុំបាទ/នាងខ្ញុំ បានជួលពីមិត្ត ជូនដល់សមត្ថកិច្ច ដើម្បីលុប account Facebook ឬ/និង Page accountទាំងអស់។៧. ធ្វើការសុំទោសជាសាធារណៈ ចំពោះមុខអ្នកសារព័តមាន
៨. ប្រសិនបើ ខ្ញុំបាទ/នាងខ្ញុំ នៅប្រព្រឹត្តនូវរាល់សកម្មភាព ឥរិយាបថ ព្រមទាំង ពាក្យសម្តី ភាពសិចស៊ីបែបអនាចារ បណ្តាលឱ្យមានផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិ ជាបន្តទៀត ខ្ញុំបាទ/នាងខ្ញុំ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ ក្នុងនោះផងដែរ ងាកមកប្រធានគណបក្ស លោកពេជ្រ ស្រស់ ហាក់មិនទាន់អស់ចិត្តក៏បង្ហោះសារបែបនេះយ៉ាងខ្លីថា៖«អ្នកប្រព្រឹត្តល្មើសច្បាប់ ហើយសុំទោសរួចខ្លួន គឺជាគំរូ
អាក្រក់ដល់អ្នកដ៏ទៃផ្សេងទៀតគឺVideoបន្ទាបបន្ធោកបានចេញផ្សាយផ្អើលពិភពលោក ហើយអ្នកមិនដឹងពីវប្បធម៌ខ្មែរយើងនិងសាសនាព្រះពុទ្ធក៏បានមើលងាយ
លើវប្បធម៌និងសាសនាហើយដែរ តើការសុំទោសរបស់ពួកនាងអាចសងកិត្តិយសដល់វប្បធម៌ខ្មែរនិងសាសនាព្រះពុទ្ធបានវិញដែរទេ?ច្បាប់គឺច្បាប់ ហើយច្បាប់ក៏បាន
ចែងពីទម្ងន់ទោសច្បាស់លាស់ហើយដែរ ដូច្នេះអនុវត្តច្បាប់ទៅ ដើម្បីតម្លាភាព និងផ្តល់យុត្តិធម៌ដល់ចំប៉ីខ្មៅផងដែរ ម្យ៉ាងវិញទៀតលុបបំបាត់អ្នកជាន់ឈ្លីវប្បធម៌
ខ្មែរយើង និង រឿងផ្សេងៗ ទៀត។ ខ្សែចាប៉ីធូរពេកមិនពិរោះ រឹតតឹងពេកដាច់ខ្សែ រឹតល្មមគឺមានតែអនុវត្តច្បាប់។10/02/2021»៕