(ប្រទេសកូរ៉េ) ៖ ជីវិតមនុស្សកើតមក នៅលើភពផែនដីនេះ រមែងតែងតែ ឆ្លងកាត់ការ កើតចាស់ឈឺ ស្លា ប់ ជារឿងធម្មតា នៅលើលោកយើងនេះ។
នៅមុននេះបន្ដិច នាយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Meng Costa Page បំណងល្អពីខ្ញុំ បានប្រាប់ឱ្យដឹង នូវដំណឹងដ៏សែនក្រៀមក្រំមួយ ចំពោះបងប្អូនខ្មែរយើង បម្រើការនៅប្រទេសកូរ៉េម្នាក់ បានទទួលមរណភាពទាំងវ័យក្មេង ចាកចោលក្រុមគ្រួសារទាំងអាឡោះអាល័យ យ៉ាងសង្វេ គ ចិត្តជាទំបំផុត។
លោក Meng Costa បានសរសេរប្រាប់ឱ្យដឹងជាដំណឹងបឋមថា៖”ដំណឹង អ កុ សល ពលករខ្មែរយេីងម្នាក់ទៀត ឈ្មោះ លាងហ៊ួ នៅម៉ាសក ណាមយ៉ាងជូ តំបន់០៣១ រស់នៅ ស្រុកដងទង់ ខេត្តកំពត បានស្លា ប់ កាលយប់មិញគាត់បានខលមកបងប្អូន ថាចុកទ្រូង ពិបាកដង្ហេីម ចង់ទៅខ្មែរ ស្រាប់តែព្រឹកឡេីងបានស្លា ប់ ហេីយនៅកន្លែងការងារគាត់មានតែម្នាក់ឯង គ្មានមិត្តរួមការងារ“។
យ៉ាងណាមិញ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយទៀត មានឈ្មោះ អ៊ុក សំរេច ក៏បានបន្ថែមឲ្យដឹងទៀតថា៖”សុំអូនទៅអោយបានសុខប្អូនខំប្រឹងដើម្បីគ្រួសារល្អបំផុតហើយ អូនសំរាកចុះ! បងមានតែពាក្យថា ស្តាយៗអូនមនុស្សល្អក្មេងល្អចេះស្គាល់ចាស់ទុំ អាណិតពូមីង នឹងគូដណ្តឹងដែលរងចាំជិតបានចូលរោងការទៅហើយ បែរមកបែករហូតបែបនេះ។
ព្រហ្មលិខិតហេតុអ្វី ក៏អាក្រក់ជាមួយមនុស្សល្អបែបនេះម៉្លេះ? សុំអូនបានទៅកាន់សុគតិភពណាប្អូន”។ សូមជម្រាបផងដែរថា ចំពោះមូលហេតុ នៃការស្លា ប់ ពុំទាន់មានការបញ្ជាក់ឲ្យដឹងនៅឡើយនោះទេ ព័ត៍មានលម្អិតយើងខ្ញុំ និងជម្រាបជូននៅពេលក្រោយ។