ភ្ជាប់ពាក្យ ៦ ឆ្នាំ អត់មានដំណឹងរៀបការ តែ ចំរើន សុភ័ក្ត្រ ធ្វើកម្មវិធីខួបអាពាហ៍ពិពាហ៍វិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលប្រមាណជាជាង ៦ ឆ្នាំហើយ ដែលតារាចម្រៀង ចំរើន សុភ័ក្ត្រ បានភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងដ៏ស្រស់សង្ហាជាសិល្បករដូចគ្នានោះ ។ ក្នុងនោះដែរ កាលពីពេលកន្លងមកក៏មានការលើកឡើងថា មូលហេតុអ្វី ចំរើន សុភ័ក្ត្រ មិនទាន់រៀបការ ឬ ខ្លាចប៉ះពាល់ការងារសិល្បៈ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតបនឹងសំនួរខាងលើ តារាចម្រៀងរូបរាងតូចល្អិតរូបនេះបង្ហើបថា នាងក៏មានគម្រោងរៀបការដែរ តែពេលនេះមិនទាន់មានប្រាក់គ្រប់គ្រាន់ ហេតុនេះហើយទើបនាងប្រឹងប្រែងរកចំណូលនានាតាមរយៈមុខជំនួញបន្ទាប់បន្សំក្រៅពីសិល្បៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានធ្វើឲ្យមហាជនមានចម្ងល់មួយផ្សេងទៀតហើយ ព្រោះ ចំរើន សុភ័ក្ត្រ បានបង្ហោះរូបភាព និង សារមួយឃ្លា អរគុណដល់អ្នកចូលរួមថ្ងៃខួបអាពាហ៍ពិពាហ៍របស់នាង ទាំងដែលនាងមិនទាន់ប្រកាសថ្ងៃរៀបការនៅឡើយផង ។ កញ្ញា ចំរើន សុភ័ក្រ្ត បានសរសេរថា «អរគុណអ្នកទាំងអស់គ្នាកាលពីយប់មិញ​ ដែលបានចូលរួមកម្មវិធីរបស់យើងទាំងពីរ ក្នុងកម្មវិធីគំរប់ខួបអាពាហ៍ពិពាហ៍» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងការបង្ហោះសារធ្វើឲ្យមានចម្ងល់ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកខាងលើនោះ ក៏មានអ្នកចូលរួមអបអរសាទរដល់តារាស្រីរូបនេះ ហើយក៏មានអ្នកចូលរួមបញ្ចេញមតិថា ការពិតទៅ ​ចំរើន សុភ័ក្ត្រ បង្ហោះពាក្យក្នុងន័យលេងសើចជាមួយមិត្តភក្តិប៉ុណ្ណោះ ព្រោះពួកគេបានទៅដើរកម្សាន្តនៅឯខេត្តជុំគ្នា ។ ម្យ៉ាងវិញទៀត ការពិត ចំរើន សុភ័ក្ត្រ និង គូដណ្តឹង មិនទាន់បានរៀបការ និង មិនបានរៀបការលាក់បាំងអ្នកគាំទ្រនោះទេ ៕

Related posts