តោះមកទស្សនាវីដេអូនិងទិដ្ឋភាពពិធីសំពះផ្ទឹម មង្គលការលំដាប់អភិជន ស័ក្ដិសមឥតខ្ចោះ ធ្វើតាមប្រពៃណីខ្មែរគ្មានខ្វះចន្លោះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីមង្គលការក្នុងត្រកូលលំដាប់អភិជនជាន់ខ្ពស់ពីរគ្រួសារ បានធ្វើឡើងយ៉ាងអធឹកអធម ពិសេសនោះ ធ្វើត្រូវតាមប្រពៃណីខ្មែរតាំងពីបុរមបុរាណមិនឱ្យរំលងពិធីណាមួយឡើយ ។ ពិធីមង្គលការដ៏ប្រណីតបំផុតនាដើមឆ្នាំ ២០២១ នេះគឺជាពិធីសិរីមង្គលរបស់កូនប្រុស កូនស្រី មកពីត្រកូលអភិជនដូចគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីមង្គលការនោះ គឺជាពិធីសិរីមង្គលរបស់កូនប្រុស-ស្រី លោកឧកញ៉ា លី ហុង និង លោកជំទាវ លី ដាណា និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ និង លោកជំទាវ ទ្រី អេង ។ កូនប្រុសនាម លី ហ្សេមីន កូនស្រីនាម អ៊ុក សាវុធ សវនា ដែលប្រព្រឹត្តពិធីនៅថ្ងៃទី ៧ ខែកុម្ភះ ឆ្នាំ ២០២១ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់គ្រប់ពិធីមិនឱ្យខ្វះចន្លោះណាមួយឡើយ ក្នុងពិធីនោះគេឃើញមានវត្តមានសុទ្ធតែអ្នកជំនាញឯកទេសពិតប្រាកដ រាប់តាំងពីអ្នកធ្វើមុខ តែងខ្លួន សំ​អាងការ អាចារ្យ អ្នកភ្លេង តារាចម្រៀងសុទ្ធតែកំពូលលំដាប់ប្រទេសទាំងអស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះសូម្បីតែពិធីសំពះផ្ទឹម អ្នកចម្រៀងប្រពៃណី គឺជាសាស្ត្រាចារ្យសិល្បៈចម្រៀងប្រពៃណី ចាន់ សុធី ច្រៀងអញ្ជើញកូនក្រមុំមកសំពះផ្ទឹម ដោយមានអ្នករាំល្វតល្វន់ហែរហមកូនក្រមុំចុះពីលើជណ្ដើរភូមិគ្រឹះដ៏ប្រណីត ។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts