ប៉ុន្មានថ្ងៃមកហើយដែលនៅលើបណ្តាញសង្គមហ្វេសប៊ុកបានល្បីពីនារីវ័យក្មេងជាអ្នកលក់ផលិតផលអនឡាញម្នាក់បានឡាយវីដេអូលក់ឡេពង្រីដើមទ្រូង ជាមួយនឹងពាក្យសម្តីមិសមរម្យក្នុងនាមជានារីខ្មែរ ហើយអ្វីដែលមិនអាចទទួលយកបាននោះគឺការបង្ហាញពីតំបន់ពិសេសល្វែងលើ (គល់សុដន់) ជាសាធារណៈលើបណ្តាញសង្គម ដែលនេះចាត់ទុកជាទង្វើមកនគប្បីមួយសម្រាប់ខ្លួន គ្រួសារ និង សង្គមជាតិ ដែមានប្រពៃណី វប្បធម៌ផូរផង់នោះ ។
យ៉ាងណាមិញ ល្បីមិនបានប៉ុន្មានផង ពេលនេះបើតាមទំព័រហ្វេសប៊ុកស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានហៅនារីខាងលើចូលខ្លួននៅប៉ុស្តិ៍ ដើម្បីសុំទោសជាសាធារណៈ និង ធ្វើកិច្ចសន្យាបញ្ឈប់ទង្វើដ៏អសីលធម៌បន្ទាបបន្ថោកតម្លៃស្ត្រីខ្មែរតទៀត ។
“ស្ត្រីម្នាក់ឈ្មោះ មុឹង ស្រីនួន ប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ J No Cosmetic ដែលបានឡាយបង្ហាញភាពសុិចសុីជ្រុល និងប្រេីប្រាស់កាយវិការ និងសំដីអសីលធម៌មិនសមរម្យ ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ សុំទោសជាសាធារណ: និង ធ្វេីកិច្ចសន្យា ។
ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ថ្នាក់ដឹកនាំត្រូវមានវិធានការណ៍ចំពោះបុគ្គលទាំងឡាយណាដែលឡាយលក់ផលិតផល ដោយបានបង្ហាញភាពសុិចសុីជ្រុល ប្រេីប្រាស់កាយវិការ និងសំដីអសីលធម៌ដែលធ្វេីឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ នៅថ្ងៃអង្គារ៍ទី០៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះ J No Cosmetic និងមានម្ចាស់ឈ្មោះ ម៉ឹង ស្រីនួន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ អ្នកលក់អនឡាញ អាស័យដ្ឋានបន្ទប់ជួល ក្រុមទី៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានឡាយលក់ផលិតផលដោយបង្ហាញភាពសុិចសុីជ្រុលហួសហេតុ ។
ដោយបានទទួលស្គាល់អំពីកំហុសដែលខ្លួនបានធ្វេី និងធ្វេីឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរទូទៅ ម្ចាស់គណនីរូបនេះបានចូលខ្លួនមកទទួលស្គាល់កំហុស សុំទោសជាសាធារណ: ជាពិសេសស្ត្រីខ្មែរទូទៅ និងបានធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពឡាយវីដេអូបញ្ចេញរូបភាពអាសអាភាស កាយវិកា និងពាក្យសម្តីមិនសមរម្យទៀតហេីយ ។
ជាចុងបញ្ចប់ស្ត្រីឈ្មោះ មុឹង ស្រីនួន បានសំណូមពរ និងសូមការអធ្យាស្រ័យពីសំណាក់សមត្ថកិច្ច និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសស្ត្រីខ្មែរទាំងអស់ ដែលគាត់បានឡាយបង្ហាញភាពសុិចសុីជ្រុល បង្ហាញកាយវិការ និងប្រេីប្រាស់សម្តីអសីលធម៌ដែលជាទង្វេីអាក្រក់ និងសង្គមស្អប់ខ្ពេីម ។
បន្ទាប់ពីបានសារភាពទទួលស្គាល់កំហុស និងធ្វេីកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យស្ត្រីរូបនេះត្រឡប់ទៅលំនៅដ្ឋានវិញនៅម៉ោង ១៧:៣០នាទី” ៕