អីយ៉ា!នៅ សូនីតា ចាត់ទុកស្វាមីជាអ្នកមានគុណទី ២ ប្រតិបត្តិល្អបំផុត ស័ក្តិសមជាភរិយាគំរូ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីមួយថ្ងៃទៅមួយថ្ងៃជីវិតគូរបស់តារាសម្តែងរូបស្រស់ នៅ សូនីតា កាន់តែមានភាពផ្អែមល្ហែម និង ពោរពេញទៅដោយក្តីសុខ ហើយអ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ នៅ សូនីតា បានធ្វើឱ្យមិត្តភក្តិក៏ដូចជាមហាជនមានការភ្ញាក់ផ្អើល ព្រោះតារាសម្តែងរូបស្រស់ម្នាក់នេះបានគោរពប្រតិបត្តិស្វាមីគួរឱ្យសរសើរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីមានស្វាមី និង មានកូនមក នៅ សូនីតា បានធីបចោលការងារសិល្បៈ ដោយងាកមកបំពេញតួនាទីជាមេផ្ទះដ៏ល្អម្នាក់ ប៉ុន្តែយ៉ាងណានាងនៅតែបង្ហាញវត្តមាននៅក្នុងកម្មវិធីនានារបស់មិត្តភក្តិក្នុងសិល្បៈមិនដែលខកខាននោះទេ ជាក់ស្តែងថ្មីៗនេះនាងបានលេចមុខនៅក្នុងកម្មវិធីមង្គលការរបស់លោក អាន គុណកូឡា ទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកត់សម្គាល់ ថ្វីដ្បិតជាតារាដែលមានសម្រស់ស្អាត និង ប្រើប្រាស់ជីវិតរស់នៅបែបហ៊ឺហា និង កាលីបក៏ពិតមែន តែ នៅ សូនីតា ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈស្រីដំបូងដែលគោរពប្រតិបត្តិស្វាមីបានយ៉ាងល្អ ជាក់ស្តែងថ្មីៗនេះគេបានឃើញរូបភាពមួយសន្លឹករបស់ នៅ សូនីតា បានអង្គុយបត់ជើងលាងជើងឱ្យស្វាមី ដោយទឹកមុខញញឹម ដែលធ្វើឱ្យមិត្តភក្តិរូមអាជីពមួយចំនួនលាន់មាត់ថាពិតជាភរិយាគំរូមែន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ សូនីតា បានលើកឡើងថា ក្រៅពីប៉ាម៉ាក់របស់នាងស្វាមីនេះហើយជាអ្នកមើលថែបន្ត ដូនេះនាងចាត់ទុកស្វាមីជាអ្នកមានគុណទីពីរ ។ ក្នុងនោះក៏មានការលាន់មាត់សរសើរថាលោក ទិត្យ ថាវរិទ្ធ ពិតជាសំណាងណាស់ដែលមានភរិយាទាំងល្អ ស្អាតហើយថែមទាំងគោរពប្រតិបត្តិបានល្អ មិនងាយរកបានទេសម័យនេះ ៕

Related posts