អ្នកណាយល់អារម្មណ៍នេះ ករុណា ពេជ្រ «នៅក្បែរឪពុកយ៉ាងណា ក៏នៅតែនឹកលោករាល់ថ្ងៃ»

រយៈពេលជាង ២ ឆ្នាំមកហើយ ដែលលោកឪពុករបស់តារាចម្រៀង ករុណា ពេជ្រ ឈានដល់ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺមហារីកខួរក្បាលរបស់លោក តែយ៉ាងណាក៏ដោយអំឡុងពេលជាយូរមកនេះ ករុណា ពេជ្រ បានបំពេញភារកិច្ចជាកូនកតញ្ញូក្នុងការមើលថែលោកឪពុកជារៀងរាល់ថ្ងៃផងដែរ ។

ម្យ៉ាងវិញទៀត គេបានដឹងថារយៈពេលជាង ២ ឆ្នាំមកនេះ លោកបានចំណាយប្រាក់ក្បែរ ២០ ម៉ឺនដុល្លារក្នុងការមើលថែទាំអ្នកមានគុណរូបនោះ ដែលជាហេតុបានធ្វើឲ្យមហាជនបានពោលថា «លោកគឺជាកូនប្រុសដ៏ល្អ ដែលកតញ្ញូមិនបោះបង់ក្តីសង្ឃឹមក្នុងការព្យាបាលឪពុក» ។

ករុណា ពេជ្រ និងឪពុក កាលលោកនៅមានសុខភាពល្អ

នៅក្នុងគណនី fb របស់ ករុណា ពេជ្រ បានធ្វើឲ្យមហាជនស្រណោះ និង នឹកអាណិតលោកបន្ថែមទៀត ក្រោយពីលោកបានពោលពាក្យថា «នឹកឪពុក ទោះបីជារូបលោកនៅក្បែរខ្លួនរាល់ថ្ងៃក៏ដោយ»។ ព្រោះគេបានដឹងថា បច្ចុប្បន្នទោះឪពុក ករុណា ពេជ្រ អាចមើលឃើញហូបបាន ប៉ុន្តែលោកមិនអាចកម្រើក និង និយាយស្តីជាមួយលោកបាននោះទេ ហើយអារម្មណ៍នេះប្រហែលជាមានមនុស្សតិចណាស់ ដែលបានឆ្លងកាត់ដូចជាលោកនោះ ៕

Related posts

Leave a Comment