ហ្វេនៗ ក៏ដូចជាពុកម៉ែ បងប្អូនមួយចំនួនធំ ពិតជាបានដឹងខ្លះៗហើយមើលទៅ នូវទំនាក់ទំនងដ៏ស៊ីជំរៅខ្លះៗ រវាង តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា និង តារាសម្តែងប្រុស ដ៏ស្រស់សង្ហា លោក ឈឹម កក្កដា នោះ។
ជាញឹកញាប់ អ្នកទំាងពីរតែងតែផ្តល់ពេលវេលា នៅក្បែរគ្នា ព្រមទំាងបង្ហាញភាពស្និតស្នាល យ៉ាងខ្លាំង មើលហើយ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់។
ស្រាប់តែម្សិលមិញនេះ នាយប់ ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២១ គេប្រទះឃើញ ពេជ្រ សោភា បានបង្ហោះរូបភាព និងវីដេអូដ៏ផ្អែមល្ហែមជាមួយ លោក ឈឹម កក្កដា ថែមទំាងអមដោយសារប្លែកៗទៀតថា ៖
“គេនិយាយថា មុខយើងពីរនាក់ ដូចបងប្អូន ជួយប្រាប់តិចមើលដូចមែនអី? ដូចជាងញេកនហលែងណា? ចុះបើសិនការរួចហើយ មានbaby
មុខម៉េចទៅ គិតអត់យល់ ព្រោះមើលហើយការពិតមុខដូចគ្នាមែន និយាយលេងទេ”។
ឃើញបែបនេះភ្លាម ហ្វេនៗ ភ្ញាក់ព្រឹត ហើយបានចូល comment ថា ៖ បងទាំងពីស្អាត់ជូនពរអោយបងទាំងពីស្រលាញ់គ្នារហូតណា, ស្វីតណាស់ បងភា, ត្រូវចិត្តហ្វេនខ្លាំងណាស់, គួឲ្យស្រលាញ់ណាស់បងភា, ខែ២ហើយ ជិតដល់ថ្ងៃហើយ, មើលទៅមានក្តីសុខណាស់, ស្រលាញ់បងទាំងពីរណាស់, ស្រដៀង ចង្កា ច្រមុះ ធ្មេញ, មុខហ្នឹងសមប្តីប្រពន្ធ,
សមគ្នាណាស់ អាយដលសំណព្វចិត្ត, ស្វីតម៉្លេះ អាយដលជូនពរអោយ អាយដល ជួបគ្នារហូតតឆ្នាំ, ក្តីសុខខ្ញុំ (fan) គឺ បានឃើញ ចែភា សម្រេច បំណងនៃ ក្តីស្រមៃ ខ្ញុំទាយ ចែភា បានកូន ប្រុស មុន។
ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្ត និងរំភើបជំនួស ពេជ្រ សោភា និង លោក ឈឹម កក្កដា ហើយក៏ចង់ឃើញថ្ងៃល្អសម្រាប់អ្នកទំាងពីរផងដែរ។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖