គំរូល្អ! អ្នកគ្រូបង្រៀនម្នាក់ ប្រកាសថា សម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួន​ មិនទទួលទានស្រាទេ ដោយសារតែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូនជាច្រើន ពិតជាបានជ្រាបហើយថា គ្រប់ពិធីមង្គលការ ឬ ពិធីបុណ្យទាន តែងតែ​ មានការរៀបចំភេជ្ជនសៈនានា ដើម្បីទទួលភ្ញៀវ ។ នៅក្នុងការរៀបពិធីនីមួយៗ ត្រូវការចំណាយថវិកាជាច្រើន ទៅសាមីខ្លួនចង់បាន ។ យ៉ាងណាមិញ សម្រាប់ពិធីមួយ ដែលនឹងរៀបចំឡើង នៅថ្ងៃទី០៨ ខែមីនា ខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា Nathymon Show គាត់ពិតជាបានគិតគូរយ៉ាងច្បាស់លាស់ជាទីបំផុត ព្រោះថាគាត់ចង់ឲ្យថ្ងៃមង្គលការរបស់គាត់ ពោលពេញទៅដោយភាពសប្បាយរីករាយ។ ម្យ៉ាងទៀត ក៏ដើម្បីសុខសុវត្ថិភាពរបស់ ភ្ញៀវកិត្តិយសរបស់គាត់ មានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ ទើបគាត់ បានសម្រេចមិនដាក់គ្រឿងស្រវឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា “តើពិធីមង្គលអាពាហ៍ពិពាហ៍របស់បងប្អូនទទួលស្រាដែរឬទេ? សម្រាប់ពិធីមង្គលអាពាហ៍ពិពាហ៍របស់ខ្ញុំមិនទទួលស្រាទេ ដោយសារ៖ • ទីមួយ ខ្ញុំគឺជាគ្រូបង្រៀន ជាគំរូដល់សិស្សរបស់ខ្ញុំ • ទីពីរ គឺដោយសារខ្ញុំគិតគូរអំពីសុខភាពនិងសុវត្ថិភាពរបស់បងប្អូននិងភ្ញៀវកិត្តិយសរបស់ខ្ញុំ • ទីបី គឺដើម្បីជាការបង្ហាញគំរូដល់យុវជនជំនាន់ក្រោយថា ការជួបជុំមិនចាំបាច់ទាល់តែមានគ្រឿងស្រវឹងទើបសប្បាយរីករាយនោះទេ។ • ទីបួន ប្រទេសកម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា”។

Related posts